រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើង ដែលមានរហស្សនាមក្រុម CV1 (ឈូកវ៉ា១) និងក្រុមតាកែវ ដែលសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌចាប់បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទ.ហិ.ង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស មានជនសង្ស័យប្រមាណ ៣០នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗគ្នា មានចំនួន ១១ករណី ។
ការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងទាំងអស់នោះ នឹងត្រូវចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនក្រុមក្មេងទំនើងដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ៕



ចែករំលែកព័តមាននេះ