ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ជលផលបន្ត​គោល​ជំហរ​ការពារ​ត្រី​មេ​ពូជ និង​សត្វ​ផ្សោត​ទន្លេមេគង្គ

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ នា​រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៥ រដ្ឋបាល​ជលផល​បន្ត​គោល​ជំហរ​ការពារ​ធនធាន​មច្ឆជាតិ ពពួក​ត្រី​មេ​ពូជ និង​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​អន្លង់​និង​តំបន់​អភិរក្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង បើ​ទោះបី​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​នា​ៗ​ក្តី ។ លោក ស្រី សំ​វិចិត្រ…

ខេត្តស្ទឹងត្រែង​៖ នា​រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៥ រដ្ឋបាល​ជលផល​បន្ត​គោល​ជំហរ​ការពារ​ធនធាន​មច្ឆជាតិ ពពួក​ត្រី​មេ​ពូជ និង​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​អន្លង់​និង​តំបន់​អភិរក្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង បើ​ទោះបី​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​នា​ៗ​ក្តី ។


លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋ បាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ថា​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៥​នេះ ខណ្ឌ​រដ្ឋបាល​ជលផល រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ចេញ​សេច ក្តី​ប្រកាស​ស្ដី​ពី​រដូវ​បិទ​នេសាទ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​ផ្លូវគោក និង​ផ្លូវទឹក​ទៅ​ដល់​អាជីវករ ប្រជា​នេសាទ​ដែល​អាស្រ័យ​ផល​លើ​ការ​នេសាទ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ ដើម្បី​ចូលរួម​ទាំងអស់​គ្នា​ថែរក្សា​ធនធាន​មច្ឆា​ជាតិ​ឲ្យ​បាន​សម្បូរ​បែប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​ផ្សព្វ​ផ្សា យ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​ការ​នេសាទ​ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​និង​បាត់ បង់​សត្វ​ផ្សោត​ទន្លេមេគង្គ​។

យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​រយៈ​បួន​ខែ​ដើមឆ្នាំ​២០២៥ នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និងស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ក៏​ដូច​ជា ធនធាន​ជលផល​ផ្សេង​ៗ ទទួល​បាន​លទ្ធផល​ដូច​ជា​ការ​ដកហូត​មង ដែល​នេសាទ​ក្នុង​តំបន់ហាមឃាត់ និង​លួច​នេសាទ​ខុសច្បាប់​ប្រវែង ១០.១៤៥​ម៉ែត្រ​។​ដក ហូត​សន្ទូចរនង​នេសាទ​ក្នុង​តំបន់​អភិ រក្ស​សត្វ​ផ្សោត និង​តំបន់ហាមឃាត់​ចំ​នួ​៨.២៩៤​ផ្លែ​។

បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន​០៤​នាក់​។​កិច្ចសន្យា ប្រជា​នេសាទ​ចំនួន​៣៤​នាក់​។​ផ្សព្វ ផ្សាយ​-​អប់រំ ណែនាំ​ចំនួន ៩៨​នាក់​។ ដកហូត​ទូក​០៣​គ្រឿង​ម៉ាស៊ីន​០៣ គ្រឿង​.​កាំភ្លើង​កែ​ច្នៃ​០១​ដើម​.​អា​គុយ ០៤​គ្រឿង​.​ក្បាល​ឆក់​០៤​គ្រឿង​.​ថ្នង​ដងត្រី​០៣​គ្រឿង​.​ដង​ឆក់​០១​គូ​.​ខ្សែ កាប ០៣​ខ្សែ ប្រវែង ១០​ម៉ែត្រ​.​ខ្សែ ភ្លើង​ប្រវែង ១០​ម៉ែត្រ​.​ធុង​ប្រោស​ត្រី ០១​គ្រឿង​.​ថ្នាំ​ញៀន​០១​កញ្ចប់​តូច និង​ប្រដាប់​ជក់​គ្រឿងញៀន ០១​ឈុត​.​ទូរ ស័ព្ទ ០២​គ្រឿង​.​ជាមួយ​គ្នា​នេះ​មន្ត្រី​ជលផល​ឆ្មាំ​ទន្លេ​និង​សហគមន៍​បាន​លែង​ត្រី​មេ​ពូជ និង​ត្រី​កំពុង​រងគ្រោះថ្នាក់ ប្រមាណ​ជា ៤០​គីឡូក្រាម ចូល ក្នុង​ដែន​នេសាទ ធម្មជាតិ​វិញ​ផង​ដែរ​។

ជា​ការ​ពិត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ថែ រក្សា​ការពារ​អភិរក្ស​ធនធាន​មច្ឆា​ជាតិ​និង​សត្វ​ផ្សោត រដ្ឋបាល​ជលផល​ក៏​បា ន​ជួប​ប្រទះ​នៅ​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ​ការ​ចូលរួម​របស់​អាជ្ញា ធរ​មូលដ្ឋាន កងកម្លាំង និង​សហគមន៍​មូលដ្ឋាន នៅ​មាន​កម្រិត​និង​ការ​អន្តរា គម​ន៍​ពេល​បង្ក្រាប​បទល្មើស​ជលផល​បានជា​ដើម​។ រដ្ឋបាល​ជលផល​ក៏​បាន​លើក​អំពី​ហេតុផល​សកម្មភាព​និង​សុវត្ថិភាព​ក្នុង​ពេល​ចុះ​ល្បាត​ឆ្នាំ​ទន្លេ និង​សហ គម​ន៍ មិន​មាន​អាវុធ​ការពារ​ខ្លួន​។ ​

ជនល្មើស​មានការ​តដៃ​ជាមួយ​មន្ត្រី​ជល ផល ឆ្នាំ​ទន្លេ និង​សហគមន៍ (​បាញ់ កាំភ្លើង​កែ​ច្នៃ បាញ់​ជំ​ពាម ប្រើ​កាំ​បិទ ឬ​ដំបង និង​មាន​គ្នា​ច្រើន​ព័ន្ធ​ក្រុម​ការ ងារ​ជាដើម​)​។ ករណី​ខ្លះ​ជនសង្ស័យ​បញ្ជូន​ទៅ​ពន្ធ នាគារ​មួយ​រយៈពេល​ខ្លី​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត បទល្មើស​បន្ត​ទៀត និង​ជា​ពិសេស​ករណី​ជនសង្ស័យ​ខ្លះ ស កម្ម​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ក្នុង​មូល ដ្ឋា​ន បាន​កសាង​សំណុំរឿង​៣-៤​ដង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ និង​នៅ​ប្រព្រឹត្ត​បទល្មើស​ដដែល​។

លោក ម៉ែ​ន គុង នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹង ត្រែង​បាន​បញ្ជាក់​ថា​ខេត្តស្ទឹងត្រែង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​ខែឧសភា​រហូត ដល់​ខែតុលា​ក្នុង​ករណី​នេះ​សម្រាប់​ជា គោល​ជំហរ​របស់​ខេត្ត​បាន​ដាក់​ចេញ រួច​ទៅ​ហើយ​នៅ​លិខិត​ជូនដំណឹង​ស្ដី​អំពី​ការ​បិទ​នេសាទ​ក្នុងភូមិ​សាស្ត្រ​ដែ ន​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​។

សេចក្តីជូនដំណឹង​នេះ ជា​គោល​ជំហរ​មួយ​របស់​រដ្ឋបាល​ខេត្ត​ហើយ​។​ដោយឡែក​ជាក់ស្ដែង​សម្រាប់​បងប្អូន​ប្រជា​ពល រដ្ឋ​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​ហា ម​ឃាត់​អំពី​ការ​នេសាទ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ការពារ​អាហ្នឹង​គឺ​ត្រូវ​អនុវត្ត​ជា​ប្រ ចាំតែ​ម្ដង មិន​ចាំបាច់​ដល់​រដូវ​បិទ​នេ សាទ​បាន​អនុវត្ត​នោះ​ទេ គឺ​ការ​ហាម ឃាត់​ចំពោះ​ការ​ធ្វើ​នេសាទ​ក្នុង​តំបន់​ការពារ​តំបន់​អភិរក្ស ដូច​ជា​តំបន់​អភិ រក្ស​សត្វ​ផ្សោត​ក្នុង​អន្លង់​នៃ​ការ​ការពារ​ត្រី​មេ​ភូត​ជាដើម​អាហ្នឹង​ត្រូវ​អនុវត្ត​ជា ប្រចាំ​តែ​ម្ដង​។​

ដោយឡែក​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺន​ម៉ាត់​ជា​ជំហរ​របស់​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​លោក​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត ត្រូវ​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​គោលបំណង​ការពារ​ឲ្យ​បាន​ធនធានធម្មជាតិ​ជា​ពិសេស​ពពួក​ត្រី​មេ​ពូជ​ក្នុង​កំឡុង​ពេល​នៃ​ការ​ពង​កូន​ដើម្បី​បង្កើន​បាន​នៅ​ធនធាន​មច្ឆា​ជាតិ​ដ៏​សំបូរ​បែប​នៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​យើង​។

នា​ឱកាស​ក្នុង​រដូវ​បិទ​នេសាទ​កាល ពី​ព្រឹក​ថ្ងៃ​ទី​១០​ខែឧសភា​លោក​សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​បាន​នាំ​យក​អំណោយ​ចុះ​សួ រ​សុខទុក្ខ និង​ណេះ​សំ​ណា​ល​លើក ទឹកចិត្ត និង​ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំ ណឹ​ង ស្តី​ពី រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៥ នៅ​ខេត្តស្ទឹងត្រែង ដល់​បងប្អូន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត និង​ក្រុម​អភិរក្ស​ត្រី​មេ​ពូជ ដែល​អញ្ជើញ​មក​ពី​សហគមន៍​នេសាទ ចំនួន​១២ រួម​មាន​៖ ១.​សហគមន៍​ត្បូង​ខ្លា​, ២.​សហគមន៍​កោះ​សំពាយ​, ៣.​សហ គម​ន៍​កាំ​ង​ដីស​, ៤.​សហគមន៍​ភូមិ​ស្វាយ​, ៥.​សហគមន៍​ស្រែ​ក្រសាំង​, ៦.​សហគមន៍​កោះ​ក្រូច​, ៧.​សហ​គម ន៍​កោះ​ព្រះ​, ៨.​សហគមន៍​ដំរី​ផុង​,៩.​ស ហ​គម​ន៍​ទន្សោង​, ១០.​សហគមន៍​អូរ ម្រះ​, ១១.​សហគមន៍​អូរ​ច្រ​ឡង់​,១២. សហគមន៍​កោះ​ជ្រឺ​ម​។ ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹង ត្រែង​ក៏​បាន​សំណូមពរ​ស្នើ​សុំ​ថ្នាក់​ដឹក នាំ​ផ្តល់​មន្ត្រី និង​ឆ្នាំ​ទន្លេ​បន្ថែម​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​។

ស្នើ​សុំ​ជួយ​ដល់​ឆ្នាំ​ទន្លេ ក្លាយជា​មន្ត្រី​កិច្ច សន្យា​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ព្រមទាំង​ស្នើ​សុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក -​ក្រុង ជា​ពិសេស​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មេត្តា​ជួយ​ប​ង្ក្រា ប​បទល្មើស​ជលផល​និង​ការ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ក្នុង​មូលដ្ឋាន និង​ជា​ពិ​សេ ស​ក្នុង​រដូវ​បិទ​នេសាទ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ