ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​នៅ​ស្រុក​ខ្មែរ ក្រុម​ក្មេង​ទំនើង ដេញ​គប់ និង​វាយ​គ្នា ដល់​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង

14 ម៉ោង មុន

ខេត្តព្រៃវែង ៖ លោក​ឧត្ដមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥​នេះ…

ខេត្តព្រៃវែង ៖ លោក​ឧត្ដមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥​នេះ បានអោយ​ដឹង​ថា ប្រហែល​នេះ គឺ​លើក​ទី​១​ហើយ នៅ​ស្រុក​ខ្មែរ ។ ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដល់​កម្លាំង​សន្តិសុខ​ខេត្ត ដែល​មាន​ខ្ញុំ​ជា​អ្នកដឹកនាំ​មួយ​រូប និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​! ក្មេង​ៗ​សត្វ​មមាច​មួយ​ក្រុម​នេះ​ដេញ​គប់​គ្នា និង​វាយ​គ្នា​រហូត​ដល់​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពិតជា​មិន​គួរ​ឱ្យ​ជឿ​ទាល់តែ​សោះ ។

លោក​ឧត្ដមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បន្ត​ថា ៖ «​តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា ចំពោះ​ពួក​គាត់​ឱ្យ​សម​នឹង​ទ​ង្វើ​តិរច្ឆាន​នេះ ? ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​ចៅក្រម នៃ​ខេត្តព្រៃវែង នឹង​កំណត់​ទោសទណ្ឌ​ក្រុម​នេះ ដោយ​សមរម្យ​បំផុត ពីព្រោះ​ខ្ញុំ​យល់​ឃើញ​ថា ពួក​នេះ បើ​អប់រំ​ត្រឡប់​ទៅ​ផ្ទះ ឲ្យ​កែខ្លួន​ក៏​មិន​ចំណេញ​ដល់​សង្គម​ជាតិ​ដែរ ។

លោកស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ច្បាស់​ថា ជា​ថ្មី​ទៀត សូម​ផ្តាំ​យ៉ាង​ទទូច និង​ម៉ឺង​មាត់​ថា ក្មេង​ៗ​ពាល​(​ក្មេង​ទំនើង​) ដែល​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​ពា​លា​អាវ៉ាសែ​ទាំងឡាយ ក្នុង​ឃុំ​-​សង្កាត់ ទាំង​១១៦ នៃ​ខេត្តព្រៃវែង ឱ្យ​តែ​ខ្ញុំ​បានដឹង​ថា ពួក​អស់លោក​លោកស្រី​ឯង បាន​ប្រព្រឹត្ត​បទល្មើស​ហើយ ទោះ​គេច​ដល់​ទីណា ក៏​តាម​យក​ដែរ ហើយ​គ្មាន​ឡើយ​វិធានការ​អប់រំ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ