ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ ១៥​នាក់ ចូលរួម​ប្រ​កួត​នៅ​សិង្ហ​បុរី

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ត្រៀម​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំបាប់ ចំនួន​១៥នាក់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កា​រប​កួត “The 2025…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ត្រៀម​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំបាប់ ចំនួន​១៥នាក់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កា​រប​កួត “The 2025 Southeast Asian Wrestling Championship” កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ដែល​ការ​ប្រកួត នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​សិង្ហ​បុរី ។

លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ត្រៀម​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំបាប់ ចំនួន ១៥​នាក់​ខាងលើ​នេះ រួម​មាន ៖ កញ្ញា កាង ណុ​ចប​វរ ប្រធាន​ប្រតិភូ​, លោក នុ​ត សេរីរដ្ឋ អាជ្ញាកណ្តាល​អន្តរជាតិ​, លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ​, លោក នុ​ត សុ​ផាល គ្រូ​ជំនួយ​ជម្រើសជាតិ និង​លោកស្រី ចូ​វ សុធា​រ៉ គ្រូ​ជំនួយ​ជម្រើសជាតិ ។

ចំណែក​កីឡាករ មាន ៩​នាក់ ដូច​ជា ៖ កីឡាករ ហេង វុ​ទ្ធី​, កីឡាករ ហេង រ​ត្ន័​ថា​, កីឡាករ កែវ សុ​ភ័​ក្ត​, កីឡាករ យុន ប៊ុ​ន​ណា​, កីឡាករ ឈឿ​ង ឈាង​, កីឡាករ លឹ​ម សុខ​លាង​, កីឡាករ សឿ​ន សុភា​ស់​, កីឡាករ ឈឿ​ង វាសនា និង​កីឡាករ ឆាំ ពិ​ស៊ិ​ន ។ កីឡាការិនី មាន ចំនួន ៣ នាក់ រួម​មាន ៖ កីឡាករ ជា កញ្ញា​, កីឡាការិនី ជឿន ស្រី​ឡែ​ន និង​កីឡាការិនី ស​ម្ប​តិ្ត វណ្ណៈ ។

លោក កាង ដែន​ពិសិដ្ឋ បាន​បញ្ជាក់​ថា លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ជួយ​ឧបត្ថម្ភ​ដល់​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក ក្រុម​កីឡាករ​-​កីឡាការិនី​ទាំង​ការ​ហូប​ចុក ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ​ចំនួន ១៧​នាក់ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​របស់​កីឡា​ចំបាប់​កម្ពុជា ក្នុង​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស មុន​ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ