ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរថយន្តធុនធំ~តូចបុកបន្តកន្ទុយគ្នានៅចំណតលោកយាយម៉ៅពេជ្រនិលរហូតទៅដល់៦គ្រឿង។
ហេតុការណ៍រថយន្តធុនធំ-តូចបុកបន្តគ្នាបានកើតឡើងកាលពីវេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៣-ទៅលេខ១០៤ ត្រង់ចំណតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថាមនុស្សរងរបួសមានឈ្មោះ វឿន ណារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តស្វាយរៀង(រងរបួសធ្ងន់) អ្នករួមដំណើរ០១នាក់ឈ្មោះ ថន សំរេច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ (រងរបួសស្រាល)។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ
4A-9601 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួនក្រោយកើតហេតុ) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយរថយន្ត០១គ្រឿង ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-5901 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួនបាត់)រួចបន្តទៅប៉ះរះជាមួយរថយន្តចំនួន០៣គ្រឿងទៀត ៖
ទី១-រថយន្តម៉ាក WULING RONGGUANG ពណ៌ទឹកប្រាក ពាក់ផ្លាកលេខភ្នំពេញ2BZ-6130 បើកបរដោយឈ្មោះ វឿន ណារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តស្វាយរៀង អ្នករួមដំណើរ០១នាក់ឈ្មោះ ថន សំរេច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។
ទី២-រថយន្តម៉ាក NISSAN ពណ៌ខៀវ ពាក់ផ្លាកលេខខេមរភូមិន្ទ 3.1998 បើកបរដោយឈ្មោះក្រួច នឿន ភេទប្រុស អាយុ៤៩ រស់នៅភូមិក្រាំខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី០៣-រថយន្តម៉ាក SCANIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-0474 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចបាត់)ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង។
បន្ទាប់មកមានរថយន្ត០១គ្រឿងទៀត ម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3G-5428 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4A-1768 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនបាត់)ដែលបើកបរពីទិសខាងកើតទៅទិសខាងលិចប៉ះជាមួយរថយន្ត០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-9601 បណ្ដាលឲ្យរងរបួសមនុស្សចំនួន០២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាកាដ្ឋានការពារកោះឆ្នេរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ករណីខាងលើបានរងការខូចខាតរថយន្តចំនួន៦គ្រឿង ធ្ងន់ធ្ងរចំនួន៣គ្រឿង តិចតួចចំនួន៣គ្រឿង។
ក្រោយធ្វើការវាស់វែងចំពោះវត្ថុតាងរថយន្តទាំង៦គ្រឿងខាងលើ នគរបាលជំនាញបានធ្វើការស្ទូចចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា គិតចាប់ពីម៉ោង២២និង០០នាទី កន្លែងកើតហេតុមិនមានការកកស្ទះទៀតទេ អាចធ្វើចរចរណ៍ធម្មតាវិញហើយ ៕







ចែករំលែកព័តមាននេះ