ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ញ៉ាំ កាន់តែ​ស្គម​អាហារ​ទាំងនេះ

19 ម៉ោង មុន

បើ​អ្នក​ចង់​ទទួល​បាន​រាង​ដ៏​ស្អាត​មួយ អ្នក​គួរតែ​ជ្រើសរើស អាហារ​ខាងក្រោម​នេះ សម្រាប់​បរិភោគ ជា​ពិសេស សម្រាប់​អ្នក​ដែល​ធាត់​។ អ្នក​គួរតែ​បរិភោគ អាហារ​ទាំងនេះ ឲ្យ​បាន​ច្រើន នោះ​អ្នក​នឹង​អាច​ស្គម​បាន​យ៉ាង​ងាយ​។…

បើ​អ្នក​ចង់​ទទួល​បាន​រាង​ដ៏​ស្អាត​មួយ អ្នក​គួរតែ​ជ្រើសរើស អាហារ​ខាងក្រោម​នេះ សម្រាប់​បរិភោគ ជា​ពិសេស សម្រាប់​អ្នក​ដែល​ធាត់​។ អ្នក​គួរតែ​បរិភោគ អាហារ​ទាំងនេះ ឲ្យ​បាន​ច្រើន នោះ​អ្នក​នឹង​អាច​ស្គម​បាន​យ៉ាង​ងាយ​។ តើ​មាន​អាហារ​អ្វីខ្លះ?

១-អ្នក​ត្រូវ​បរិភោគ​ល្ងរ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​ជម្រះ​កាឡូរី ដែល​មាន​ក្នុង​សរសៃឈាម​អ្នក ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ និង​ស្រក​ភ្លៅ​បាន​។

២-ចេក ក៏​ជា​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក​បាន​ដែរ ព្រោះ​វា​មាន​ម៉ា​ញ៉េ​ស្យូ​ម ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​ថយ​ចុះ​។

៣-បើ​ផ្លែ​ប៉ោម​វិញ បើ​អ្នក​បរិភោគ​ច្រើន អ្នក​នឹង​ឃើញ​ខ្លាញ់ ដែល​មាន​ក្នុង​ខ្លួន​អ្នក ចាប់ផ្តើម​តិច​ទៅ​ៗ នោះ​អ្នក​នឹង​អាច​មាន​រាង​ដ៏​ស្អាត​លើសគេ​។

៤-បើ​សណ្តែកក្រហម​វិញ វា​អាច​ជម្រះ​សារធាតុពុល ដែល​មាន​ក្នុង​ខ្លួន​អ្នក តាម​រយៈ​នោម ហើយ​វា​នឹង​ជួយ​អ្នក ឲ្យ​ចៀស​ផុត​ពី​ការ​ទល់លាមក​ទៀត​ផង​។

៥-អ្នក​ក៏​ត្រូវ​បរិភោគ​ល្ហុង​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​វា​អាច​កាត់​បន្ថយ​ខ្លាញ់ ដែល​បណ្តាល​មក​ពី​អ្នក​បរិភោគ​សាច់​ច្រើន ថែម​ទាំង​ជួយ​លាង​ពោះវៀន​អ្នក​ទៀត​ផង​។

៦-ឳ​ឡឹ​ក អ្នក​ក៏​ត្រូវ​បរិភោគ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​អាច ធ្វើ​ឲ្យ​អ្នក​ស្រក​ដូច​គ្នា​។

៧-នៅ​ក្នុង​ពងមាន់ មាន​វីតាមីន B2 ដែល​អាច​រំលាយ​អាស៊ីត​ខ្លាញ់ ដែល​មាន​ក្នុង​រាង​កាយ​អ្នក ហើយ​វា​ថែម​ទាំង​មាន​វីតាមីន B1 ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​។

៨-បើ​អ្នក​បរិភោគ​សណ្តែកដី​ច្រើន នោះ​អ្នក​នឹង​ក្លាយជា​នារី ដែល​មាន​រាង​ស្អាត ព្រោះ​វា​មាន​វីតាមីន B2​។

៩-ផ្លែ​គី​វី គឺជា​ផ្លែ​ឈើ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​រូបរាង ដែល​មនុស្ស​គ្រប់​រូប​ស្ងើចសរសើរ ព្រោះ​វា​មាន​វីតាមីន C ដែល​អាច​បំបែក​ខ្លាញ់​ទាំងអស់ ក្នុង​រាង​កាយ​អ្នក​យ៉ាង​លឿន ហើយ​មិន​កក​ក្នុង​រាង​កាយ​ក្នុង​រយៈពេល​យូរ​។

១០-អ្នក​ត្រូវ​តែ​បរិភោគ​ប៉េងប៉ោះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​ជំងឺ​ហើម ថែម​ទាំង​អាច​បំបាត់​នូវ​ភាព​ហត់ ធ្វើ​ឲ្យ​អ្នក​នោម ជា​ហេតុ​ដែល​ជាតិពុល អាច​ចេញ​មក​យ៉ាង​ងាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ