ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បន្ត​ឃុំខ្លួន​ប្រធាន​ធនាគារម្នាក់ ជាប់​ចោ​.​ទ​​ពី​បទ​ចេញ​សែក​ស្អុយ​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​បន្ត​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពាក់ព័ន្ធ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ មាន​តួនាទី​ជា​ប្រធាន​ធនាគារឯកជន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដែល​បាន​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ «​សែក​ស្អុយ​»​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ សំណុំរឿង​នេះ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​បន្ត​ចំណាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពាក់ព័ន្ធ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ មាន​តួនាទី​ជា​ប្រធាន​ធនាគារឯកជន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដែល​បាន​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ «​សែក​ស្អុយ​»​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

សំណុំរឿង​នេះ មាន​ជន​ត្រូវ​ចោទ​ឈ្មោះ​គង់ វិ​រ​សិង្ហ ហៅ ហ៊ួ​ញ គី​មហា​វ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ មុន​ចាប់ខ្លួន ជា​ប្រធាន​ធនាគារ M.G.N Emperor Bang ទីលំនៅ​ផ្ទះ​លេខ E2 បុរី​ទន្លេបាសាក់ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​អាសយដ្ឋាន​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម​២​ព្រៃ​.​ស ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​បញ្ញត្តិ និង​ផ្តន្ទាទោស​តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​រង​នូវ​បណ្តឹង​២​ដាច់​ដោយឡែក​ពី​គ្នា ដែល​ជន​រង​គ្រោះ​សុទ្ធតែ​ជា​ជន​ស្លូតត្រង់​ត្រូវ​បាន​ចាញ់បោក​ប្រធាន​ធនាគារឯកជន​រូប​នេះ ដែល​មាន​ជំនាញ​ខាង​បោក​ជន​រង​គ្រោះ​អស់ប្រាក់​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ជន​រង​គ្រោះ​សុទ្ធតែ​បាន​ខាតបង់​នូវ​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ស្ត្រី​ជនជាតិ​វៀត​ខាងលើ​នេះ បាន​មក​បើក​ធនាគារឯកជន​មួយ​ឈ្មោះ​ថា M.G.N Emperor Bang នៅ​រាជធានី​ភ្នំពេញ ដោយ​បានគៀងគរ​ប្រមែប្រមូល​អតិថិជន​ជា​ច្រើន​ឲ្យ​ដាក់​ទុក​វិនិយោគ​ដើម្បី​បានការ​ប្រាក់ ។ ដោយ​ឃើញ​សកម្មភាព​ដំបូង​អាច​ជឿ​ទុកចិត្ត​បាន ជន​រង​គ្រោះ​ម្នាក់​ៗ​បាន​យក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ទៅ​ដាក់​ធនាគារ​នោះ ហើយ​នាយិកា​ប្រធាន​ធនាគារ ក៏​បាន​ចេញ​មូលប្បទានប័ត្រ «​សែក​» ឲ្យ​ទៅ​ជន​រង​គ្រោះ​តាម​ទឹកប្រាក់​រៀង​ៗ​ខ្លួន សម្រាប់​តម្រូវការ​បើកប្រាក់​ខ្លួន​វិញ ។

ប៉ុន្តែ​ក្រោយមក​នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដក​ប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​ថា មូល ប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ គឺ «​សែក​ស្អុយ​» ។ អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ជន​រង​គ្រោះ​ក៏​បាន​រក​ការ​ចរចា​ជាមួយ​ប្រធាន​ធនាគារ​នោះ​ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​ចុង​ក្រោយ​នាយិការ​ប្រធាន​ធនាគារ​បាន​គេចវេស​មិន​ព្រម​ជួប​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​ទេ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដូច្នេះ ជន​រង​គ្រោះ​សង្ឃឹមថា តុលាការ​និង​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ មក​បើក​សវនាការ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដែល​បាន​ចេញ​សែក​ស្អុយ​រាប់​សិប​លាន​ដុលា​រអា​មេ​រិ​ក​ជា​ប្រយោជន៍ និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ