គ្រូ Barca ខកចិត្តខ្លាំងនឹងការកាត់សេចក្តីអាជ្ញាកណ្តាល ក្រោយក្រុមហាលអាវពី UCL
ទីក្រុងមីឡាន ៖ គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Hansi Flick បានខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកធ្លាក់ចេញពីពានរង្វាន់ UEFA…
ទីក្រុងមីឡាន ៖ គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Hansi Flick បានខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកធ្លាក់ចេញពីពានរង្វាន់ UEFA…
ទីក្រុងមីឡាន ៖ គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Hansi Flick បានខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកធ្លាក់ចេញពីពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២០២៥ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ក្រុម Inter Milan សរុបទាំងទាំងពីរជើងលទ្ធផល ៧ទល់នឹង៦ ដោយជើងទី២ នៅកីឡដ្ឋាន San Siro ទីក្រុងមីឡាន ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ពួកគេចាញ់នៅក្នុងការប្រកួតម៉ោងបន្ថែម១៥នាទី២ដង នៅក្នុងលទ្ធផល ៤ទល់នឹង៣។
លោក Hansi Flick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានសម្តែងការខកចិត្តយ៉ាងខ្លាំង ជាមួយការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញ Szymon Marciniak ដោយលោកបានឡើងថា «រាល់ការសម្រេចចិត្ត ៥០-៥០ របស់អាជ្ញាកណ្តាល គឺនៅខាង Inter Milan»។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់វ័យ៦០ឆ្នាំរូបនេះ បានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា «ខ្ញុំមិនចង់និយាយច្រើនពេកពីអាជ្ញាកណ្តាលនោះទេ វានឹងមិនយុត្តិធម៌សម្រាប់ក្រុមខ្ញុំដែលទទួលបានពីការកាត់សេចក្តីរបស់គាត់។ ខ្ញុំក៏បានប្រាប់គាត់រួចហើយនូវអ្វីដែលខ្ញុំបានគិតអំពីការកាត់សេចក្តីរបស់គាត់»។
យ៉ាងណាមិញ លោកក៏បានលើកសរសើរពីការលេងដ៏ល្អទាំងពីរជើងរបស់ក្រុម Inter Milan ហើយក៏ចូលរួមអបអរសាទរជ័យជម្នះ និងជូនពរក្រុមយក្សអ៊ីតាលីមួយនេះ សំណាងល្អនៅវគ្គផ្តាច់ព្រ័ត្រ។
បើទោះជាចាញ់ការប្រកួត និងធ្លាក់ចេញពីពានរង្វាន់ UEFA Champions League រដូវកាលនេះក៏ពិតមែន ប៉ុន្តែលោក Hansi Flick បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កូនក្រុមរបស់លោក ហើយបានជំរុញពួកគេងើបក្បាលឡើយ ហើយបន្តការប្រយុទ្ធទៅមុខបន្តទៀត ពិសេសផ្តោតលើការប្រកួតចុងក្រោយនៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ LaLiga ដែលពួកគេកំពុងតែនាំមុខក្រុមស្តេចស Real Madrid ចំនួន៤ពិន្ទុលើកំពូលតារាង ខណៈនៅសល់៤ប្រកួតទៀត ដើម្បីបញ្ចប់រដូវកាលនេះ។
លោក Hansi Flick បានបន្ថែមចុងក្រោយថា «ពិតណាស់! ពួកគេខកចិត្តបន្ទាប់ពីការប្រកួតនេះ។
យើងត្រូវទទួលយកវា ព្រោះនេះគឺជាបាល់ទាត់ ប៉ុន្តែយើងអាចមានមោទនភាពចំពោះការប្រឹងប្រែងរបស់យើង ហើយខ្ញុំពិតជាមានមោទនភាព។ ពួកយើងបានធ្លាក់ហើយ ប៉ុន្តែយើងនឹងត្រលប់មកវិញ ដោយសង្ឃឹមថា ឆ្នាំក្រោយយើងអាចលេងនៅក្នុងទឹកដីរបស់យើងជាមួយនឹងបរិយាកាសដូចថ្ងៃនេះ»។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២៤-២៥ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ដែលមានមូលដ្ឋាននៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ដែលជាកីឡដ្ឋានរបស់ក្លិប Bayern Munich នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៕ ប្រភព ៖ beIN SPORTS
ចែករំលែកព័តមាននេះ