ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ចោទប្រកាន់​ស្ត្រី​២នាក់«រឿង​ស្នេហា​ត្រីកោណ»ប្រពន្ធដើម​លើកគ្នា​ទៅ​វា.យ​ស្រី​កំណាន់​​ប្តី ​ចំនួន​២​បទ​ល្មើស ​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ប្តី​មាន​ស្រី​កំណាន់ ប្រពន្ធ​និង​បងប្អូន​បើកឡាន​ដេញ​បុក​ស្រី​ចំណាន់​របស់​ប្តី បង្ក​អំពើ​ហិង្សា…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​ប្តី​មាន​ស្រី​កំណាន់ ប្រពន្ធ​និង​បងប្អូន​បើកឡាន​ដេញ​បុក​ស្រី​ចំណាន់​របស់​ប្តី បង្ក​អំពើ​ហិង្សា ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​បើក​​ការស៊ើប​​សួ​រ​លើជន​សង្ស័យ​ទាំង​២​នាក់ បទល្មើស​បទ​.​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ និង​មាត្រា​៤១១​នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​នេះ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន ។​

បើ​យោង​តាម​ការ​ចោទប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស មាត្រា ២១៨​នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ពី​២ ឆ្នាំ​ទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល កាលបើ​អំពើ​ហិង្សា​នេះ​ប្រព្រឹត្ត​ ៖

១-​ដោយ​មានការ​គិត​ទុកជា​មុន ។ ២-​ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង​ដោយ​អាវុធ ។ ៣-​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើមគំនិត និង​ជា​អ្នកសមគំនិត ។

​រីឯ​បទល្មើស​​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា​៤១១​នៃ​ក្រមព្រហ្មទណ្ឌ​ត្រូវ​ផ្តន្ទាទោស​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល នៅ​ក្នុង​ករណី​ដូច​តទៅ ៖

១-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​ដោយ​បុគ្គល​ច្រើន​រូប​ធ្វើ​ស កម្ម​ភាព​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្តើមគំនិត ឬ​ជា​អ្នក​សម​គំ​និ​ត ។ ២-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​នៅ​ក្នុង​ទីកន្លែង​ជា​លំនៅ ឋាន ។

មាន​ន័យ​ថា សំណុំរឿង​ខាងលើ​នេះ​តំណាង​អយ្យការ​បាន​ចោទ ប្រកាន់​លើ​ជនសង្ស័យ​ទាំង​២ នាក់​ចំនួន​២ បទល្មើស ដោយ​បទល្មើស​និ​មួយ​ៗ តម្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២ ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤ លាន​ទៅ​១០ លាន​រៀល​ដូច​គ្នា ប៉ុន្តែ​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំជម្រះ ទោស​ទាំង​២ ចៅក្រម​បូក​ចូល​គ្នា​ឬ​យ៉ាងណា​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា រី​ដា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ មុខរបរ​លក់​អា​គុយ ស្នាក់​នៅ​លេខ​Q៣ ផ្លូវ​លេខ​២៦៥ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​ និង​ម្នាក់​ឈ្មោះ អុ​ឹ​ង លី​មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤២៨ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ