ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​វៀតណាម​ធ្លា.ក់​ថ្លៃ​ខ្លាំង​ត្រឹម​ជាង​១​ដុល្លារ​ក្នុង​១​គីឡូ ហើយ​នៅ​តែ​ពិបា.ក​លក់​ចេញ​ទៀត

5 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ទៅ​កាន់​ប្រទេស​ចិន ដោយសារ​តែ​តម្រូវការ​ត្រួតពិនិត្យ​សុវត្ថិភាព​កាន់តែ​តឹងរ៉ឹង និង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ផ្សេង​ៗ ដែល​បណ្តាល​ឱ្យ​តម្លៃ​ក្នុងស្រុក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មួយ​គីឡូក្រាម​ត្រឹមតែ ១,៣៥ ទៅ ២,៦៩​ដុល្លារ…

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ទៅ​កាន់​ប្រទេស​ចិន ដោយសារ​តែ​តម្រូវការ​ត្រួតពិនិត្យ​សុវត្ថិភាព​កាន់តែ​តឹងរ៉ឹង និង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ផ្សេង​ៗ ដែល​បណ្តាល​ឱ្យ​តម្លៃ​ក្នុងស្រុក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​មួយ​គីឡូក្រាម​ត្រឹមតែ ១,៣៥ ទៅ ២,៦៩​ដុល្លារ ឬ ៥៥០០ ទៅ ១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥​។

ប្រភព​ដដែល​បាន​បន្ត បណ្តា​ទូ​កុងតឺន័រ​ដឹក​ផ្លែ​ទុរេន​វៀតណាម​ត្រូវការ​ពេល​មួ​យស​ប្តា​ហ៍​សម្រាប់​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​នៅ​ព្រំដែន ដោយ​គយ​ចិន​បាន​ត្រួតពិនិត្យ ១០០% នៃ​ការ​ដឹក​ជញ្ជូន​ទាំងអស់​ពាក់ព័ន្ធ​សារធាតុ​គីមី​ហាមឃាត់ ហើយដោយ​សារ​ការ​ត្រួតពិនិត្យ​ចំណាយពេល​យូរ​នាំ​ឱ្យ​ទុរេន​ខូចគុណភាព​។ អាជីវករ​ទុរេន​ម្នាក់​បាន​អះអាង​ថា ទុរេន​ខ្លះ​ឆ្លង​ផុត​ការ​ត្រួតពិនិត្យ ប៉ុន្តែ​ត្រូវ​ខូច ឬ​ប្រេះ​នៅ​ពេល​ទៅ​ដល់ទី​ផ្សារ​លក់ដុំ​ក្នុង​ប្រទេស​ចិន ដោយសារ​ការ​រង់ចាំ​យូរ​ពេក​។

ប្រការ​ទាំងនេះ​បាន​បង្ខំ​ឱ្យ​កសិករ​ដាំ​ទុរេន​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ទម្លាក់​តម្លៃ ៣០% មក​ត្រឹម ១,៣៥ ទៅ ២,៦៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ពោល​ស្មើនឹង​មួយ​ភាគ​បី នៃ​អត្រា​កាលពី​ឆ្នាំ​មុន​។ នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ឆ្នាំ​នេះ ការ​នាំ​ចេញ​ទុរេន​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន​ធ្លាក់​ចុះ ៨៣% មក​នៅ​ត្រឹម ២៧​លាន​ដុល្លារ​។ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​មួយ​ផ្នែក ដោយសារ​តែ​អាជីវកម្ម​មានការ​ប្រុង​ប្រយ័ត្ន និង​លែង​ហ៊ាន​នាំ​ចេញ​ក្នុង​ចំនួន​ច្រើន​ដូច​ពី​មុន​។ អាជីវករ​ជា​ច្រើន​នៅ​តំបន់​ដាំ​ដុះ​ទុរេន​ដូច​ជា ទីក្រុង​កឹង​ធើ (Can Tho) និង​ខេត្ត​បេន​ត្រែ (Ben Tre) លែង​ហ៊ាន​ទទួល​ទិញ​ទុរេន​ដោយសារ​បារម្ភ​ពី​ការ​ខាតបង់​។

ចំណែក​ទីផ្សារ​ទុរេន​របស់​វៀតណាម​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ពី ៦២% មក​នៅ​ត្រឹម ៣៧% ខណៈ​ដែល​ប្រទេស​ថៃ​បាន​កើនឡើង​ពី ៣៧% ទៅ ៦២,៣% បើ​ទោះបីជា​ប្រទេស​ចិន​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ដូច​គ្នា ចំពោះ​ទុរេន​ថៃ​យ៉ាងណា​ក៏​ដោយ ចំ​ពេល​រដ្ឋាភិបាល​ថៃ​បាន​អនុវត្ត​វិធានការ​ដើម្បី​ធានា​ការ​នាំ​ចេញ​បន្ត​ក្នុង​បរិមាណ​ខ្ពស់​ទៅ​កាន់​ប្រទេស​ចិន​។

ប្រទេស​ចិន​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ទុរេន​វៀតណាម​ពាក់ព័ន្ធ​សារធាតុ​គីមី​ហាមឃាត់​ដូច​ជា សារធាតុ Auramine O ឬ​ថ្នាំ​ពណ៌​លឿង ដែល​ជា​សារធាតុ​គីមី​បង្ក​ជំងឺមហារីក​។ ជាមួយ​គ្នា​នោះ ការ​ព្រមាន​អំពី​ការ​ក្លែងបន្លំ​លេខ​កូដ​តំបន់​ដាំ​ដុះ និង​ការ​បំពាន​វិធានការ​សុវត្ថិភាព​ក៏​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន​ផ្អាក​ការ​នាំ​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​អនុលោម​តាម​ច្បាប់​។

ការ​ត្រួតពិនិត្យ​ទុរេន​ត្រូវ​ចំណាយពេល​១​ស​ប្តា​ហ៍ ដែល​ប៉ះពាល់​ដល់​គុណភាព​ទុរេន​។ ដូច្នេះ​អ្នក​នាំ​ចេញ​ចង់ឱ្យ​កាត់​បន្ថយ​មក​ត្រឹម​បី ឬ​បួន​ថ្ងៃ ហើយ​បង្កើន​ចំនួន​មជ្ឈមណ្ឌល​ត្រូ​ត​ពិនិត្យ​ដែល​បាន​អនុម័ត​ដោយ​ប្រទេស​ចិន​។ ពួក​គេ​ក៏​បាន​ណែនាំ​ផង​ដែរ ដល់​ការ​អប់រំ​កសិករ​អំពី​ការ​ប្រើប្រាស់​ជី​អនុលោម​តាម​ច្បាប់ ជៀសវាង​ផលិតផល​រត់ពន្ធ​ដែល​មាន​សារធាតុ​ហាមឃាត់ និង​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​។

ក្រៅពី​នេះ ការ​ប្រកួតប្រជែង​ថ្មី​ពី​ប្រទេស​ឡាវ ឥណ្ឌូ​ណេ​ស៊ី និង​កម្ពុជា បាន​បង្កើន​បញ្ហា​ប្រឈម​សម្រាប់​ទុរេន​វៀតណាម​។ ជាក់ស្តែង កាលពី​ថ្មី​ៗ​នេះ ខេត្ត​អ័​ត្តា​ពើ (Attapeu) របស់​ឡាវ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន ៣ ធ្វើការ​ដាំ​ដុះ​ទុរេន​សម្រាប់​នាំ​ចេញ​លើ​ផ្ទៃដី​ជាង​២៧៣​ហិ​កតា ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រទេស​ចិន​។ ស្រប​ពេល​ក្រុមហ៊ុន​ចិន​បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ឡាវ បង្កើត​សមាគម​ធុរកិច្ច​ទុរេន និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដោយ​ធានា​បាន​ផ្ទៃដី ១២ ០០០​ហិ​កតា សម្រាប់​ការ​ដាំ​ដុះ​ឯកទេស​។

ងាក​ទៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឯណោះ​វិញ ក៏​កំពុង​ព​ន្លឿ​ន​ការ​ជំរុញ​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ផង​ដែរ​។ ឥណ្ឌូ​ណេ​ស៊ី​មាន​ចំការ និង​កន្លែង​វេច​ខ្ចប់​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​គយ​ចិន ហើយ​កំពុង​បញ្ចប់​ពិធីសារ​ដឹក​ជញ្ជូន​។ គ្រាន់តែ​ខេត្ត​សូ​ឡា​វី​ស៊ី (Sulawesi) តែ​មួយ​បាន​ចុះបញ្ជី​ទុរេន​ជាង​៣​ពាន់​ហិ​កតា ដោយ​បំពេញ​តាម​ស្តង់ដារ​នាំ​ចេញ​។

ប្រទេស​កម្ពុជា​ក៏​កំពុង​ឈាន​ចូល​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​។ តួយ៉ាង កាលពី​ខែមេសា​កន្លង​ទៅ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ពិធីសារ​ជាមួយ​ប្រទេស​ចិន ដើម្បី​នាំ​ចេញ​ទុរេន សំបុក​ត្រចៀកកាំ និង​ក្រពើ​បង្កាត់​ពូជ​នៅ​កសិដ្ឋាន ដែល​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី​ចំនួន ៣៧ ដែល​បើកទ្វារ​សម្រាប់​វិស័យ​កសិកម្ម​របស់​ខ្លួន​។

ពាក់ព័ន្ធ​ការ​ធ្លាក់​ថ្លៃ​ទុរេន​ខ្លាំង និង​គ្មាន​អ្នកទិញ​ថែម​ទៀត​នោះ លោក Dang Phuc Nguyen អគ្គលេខាធិការ​សមាគម​ន៍​បន្លែ និង​ផ្លែ​ឈើ​វៀតណាម​លើក​ឡើង​ថា ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ ជា​ពិសេស​ទុរេន​ទៅ​កាន់​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ប្រទេស​ចិន​បាន​នាំ​ចូល​កសិផល​វៀតណាម​ត្រឹមតែ​៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ត្រីមាស​ទី​១ ពោល​ធ្លាក់​ចុះ ៣១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​អន្តរាគមន៍​កាន់តែ​ខ្លាំង​ពី​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទុរេន​ឡើង​វិញ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ