រាជធានីភ្នំពេញ ៖ ទីតាំងមួយកន្លែងក្បែរក្រសួងទេសចរណ៍ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យ ក្រោយសង្ស័យមានបង្ក.ប់ល្បែ.ងស៊ីសង ។

ការចុះឆ្ម.ក់ត្រួតពិនិត្យនេះបានធ្វើឡើង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅក្រោយក្រសួងទេសចរណ៍ ប្លុកបុរីកីឡា មូលដ្ឋានសង្កាត់វាលវង់ រាជធានីភ្នំពេញ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧ មករា បានអោយដឹងថា លោកបានបញ្ជាឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាឯកភាពខណ្ឌ មានការចូលរួមពីលោក ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលវាលវង់ ឆ្ម.ក់ចុះត្រួតពិនិត្យមើលជាក់ស្ដែង នៅចំណុចទីតាំង នៅប្លុកបុរីកីឡា មូលដ្ឋានភូមិ១២ សង្កាត់វាលវង់ ក្នុងករណីមានដូចការសង្ស័យ និងសេចក្ដីរាយការណ៍ត្រូវបង្ក្រាបឲ្យខានតែបាន ។

ក្រោយចុះត្រួតពិនិត្យសង្កេតឃើញថា ទីតាំងដែលមានបណ្ដាញសង្គមបង្ហោះថា មានបង្ក.ប់ល្បែ.ងស៊ីសងនោះកន្លងមកជាទីតាំងភោជ្ជនីយដ្ឋានមួយកន្លែង ក្រោយមកក៏ត្រូវបានបិទ និងសម្ភារៈមួយចំនួនត្រូវទុកនៅទីតាំងនោះ ហើយក្នុងបរិវេណទីតាំងនោះ មិនមានអ្វីពាក់ព័ន្ធនឹងល្បែ.ងស៊ីសងឡើយ ។

ជាចុងក្រោយលោក អភិបាលរងបានណែនាំដល់អ្នកដែលគ្រប់គ្រងនៅទីតាំងនោះថា ក្នុងករណីមានលួចបង្ក.ប់ល្បែ.ងស៊ីសង ដូចការលើកឡើង និងសេចក្ដីរាយការណ៍ អាជ្ញាធរនឹងចាត់វិធានការ ៕


ចែករំលែកព័តមាននេះ