ខេត្តបន្ទាយមានជ័យ ៖ ក្រោយប្រជាពលរដ្ឋរិៈគន់ប៉ូលីសចរាចរណ៍ផាវិន័យតាមផ្លូវលំប្រធានការិយាល័យថាមន្ត្រីជំនាញចុះណែនាំអប់រំច្បាប់ចរាចរណ៍នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នៅតាមដងផ្លូវភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ។
ប្រជាពលរដ្ឋបានរិះគន់តាមបណ្តាញសង្គមថា មន្ត្រីនគរបាលចរាចរណ៍បានចុះផាកពិន័យតាមផ្លូវលំក្នុងភូមិហើយ សុំអោយបងជួលមើល និងពិចារណា មានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើកើត ជួបរបស់ពិតហើយ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖តាមពិតមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះណែនាំនិងអប់រំប្រជាពលរដ្ឋនៅតាមផ្លូវលំជាប់ផ្លូវជាតិលេខ៥ដើម្បីណែនាំប្រជាពលរដ្ឋអោយមានការយល់ដឹងច្បាប់ចរាចរណ៍ការពារសុវត្ថិភាពប្រជាពលរដ្ឋនៅពេលគាត់បើកបរពីផ្លូវលំឡើងផ្លូវធំរឺផ្លូវជាតិមានការប្រុងប្រយ័ត្ននៅពេលគ្រោះថ្នាក់កើតឡើងញឹកញ៉ាប់។
លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ក្រោយឃើញព័ត៌មានតាមបណ្តាញសង្គមបានរិៈគន់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចុះផាក់វិន័យតាមផ្លូវលំក្នុងភូមិសាស្គ្រឃុំកូប ស្រុកអូរជ្រៅ មិនមានការពិតឡើយគឺមន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានចុះណែនាំអប់រំដល់ប្រជាពលរដ្ឋនៅតាមផ្លូវលំជាប់ផ្លូវជាតិលេខ៥ នៅពេលដែលកម្លាំងជំនាញចុះធ្វើការងារចរាចរណ៍តាមដងផ្លូវជាតិលេខ៥ភូមិសាស្គ្រស្រុកអូរជ្រៅ ដើម្បីកាត់បន្ថោយគ្រោះចរាចរណ៍កើតឡើងភាគច្រើនជនរងគ្រោះបើកបរពីផ្លូវតូចឡើងផ្លូវជាតិគ្មានការប្រុងប្រយ័ត្នទើបគ្រោះថ្នាក់កើតឡើង ៕







ចែករំលែកព័តមាននេះ