ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​​ប្រេងធ្លាក់ចុះ​ថែមទៀត ក្រោយប្រទេស​OPEC បង្កើនផលិតកម្ម

2 ម៉ោង មុន

ប្រេងកាត ៖ តម្លៃ​ប្រេងកាត​បាន​ធ្លាក់​ចុះ​ថែម​ទៀត​កាលពី​ថ្ងៃ​ទី​៥​ឧសភា ដល់​ជាង​៣% ដោយសារ​ការ​ប្រកាស​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​OPEC បង្កើន​ផលិតកម្ម​សម្រាប់​ខែមិថុនា ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់​ទាប​បំផុត​រួច​មក​ហើយ​។ នា​ព្រឹក​ថ្ងៃ​ទី​៥​ឧសភា​នៅ​ទីផ្សារ​ប្រេង​អា​សី​ុ​តម្លៃ​ប្រេង​ឆៅ​WTI​អា​មេ​រិ​ក ក្នុង​១​ធុង​ធ្លាក់​ថ្លៃ​៣,៥%​មក​នៅ​ត្រឹម​៥៦,០៨​ដុល្លារ​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​BRENT…

ប្រេងកាត ៖ តម្លៃ​ប្រេងកាត​បាន​ធ្លាក់​ចុះ​ថែម​ទៀត​កាលពី​ថ្ងៃ​ទី​៥​ឧសភា ដល់​ជាង​៣% ដោយសារ​ការ​ប្រកាស​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​OPEC បង្កើន​ផលិតកម្ម​សម្រាប់​ខែមិថុនា ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់​ទាប​បំផុត​រួច​មក​ហើយ​។

នា​ព្រឹក​ថ្ងៃ​ទី​៥​ឧសភា​នៅ​ទីផ្សារ​ប្រេង​អា​សី​ុ​តម្លៃ​ប្រេង​ឆៅ​WTI​អា​មេ​រិ​ក ក្នុង​១​ធុង​ធ្លាក់​ថ្លៃ​៣,៥%​មក​នៅ​ត្រឹម​៥៦,០៨​ដុល្លារ​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​BRENT នៃ​សមុទ្រ​ខាងជើង​ចុះថ្លៃ​៣,៥%​គឺ​៥៩,១៧​ដុល្លារ​ក្នុង​១​ធុង​។

កាលពី​ថ្ងៃ​ទី​៣​ឧសភា ប្រទេស​សមាជិក​OPEC៨​ប្រកាស​ថា ពួក​គេ​នឹង​បង្កើន​ផលិតកម្ម​ប្រេង​ដល់​៤១១.០០០​ធុង​ក្នុង​១​ថ្ងៃ​នា​ខែមិថុនា​គឺ​ច្រើន​ជាង​ខែឧសភា ខណៈ​ផែនការ​ដំបូង​គ្រោង​បូម​ប្រេង​ត្រឹម​១៣៧.០០០​ធុង​ថែម​ទៀត​តែ​ប៉ុ​ណ្នោះ​។ ការ​ធ្លាក់​ថៃ​ប្រេង​ខ្លាំង​បែប​នេះ​មក​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​អាច​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ដាំ​ក្បាល​ចុះ​។

OPEC កំពុ​ុ​ង​តែ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ ហើយ​ស្វែងរក​ចំណែក​ទីផ្សារ​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ការ​កាត់​បន្ថយ​ផលិតកម្ម​អស់​ពេល​ច្រើន​ឆ្នាំ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ពួក​អ្នកវិភាគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ