សហរដ្ឋអាមេរិក ៖ ក្នុងការវាយលុកថ្មីមួយប្រឆាំងពួកជនអន្តោប្រវេសន៍លួចលាក់ ប្រធា នាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រើវិធីសាស្ត្រថ្មីមួយ គឹផ្ដល់ប្រាក់ដល់ពួកអ្នកព្រមចាកចេញដោយស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក ។

កាលពីថ្ងៃទី៥ ឧសភា រដ្ឋការលោកត្រាំប្រកាសពីកម្មវិធីស្វ័យចាកចេញ ដោយចេញថ្លៃសំបុត្រយន្តហោះឲ្យនិងផ្ដល់ប្រាក់ម្នាក់១០០០ដុល្លារ ចំពោះពួកអ្នកដែលស្ម័គ្រចិត្តវិលត្រឡប់ទៅកាន់ប្រទេសដើមពួកគេវិញ ។ ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកបញ្ជាក់ថា ទឹកប្រាក់នោះនឹងវេរឲ្យតែក្នុងពេលវិលទៅដល់ប្រទេសខ្លួនសិន។
ការចាកចេញត្រូវរៀបចំតាមរយៈការអនុវត្តMOBILE CBP HOME ដែលចាត់ទុកជាវិធីដែលជឿជាក់លើការចាកចេញពីសហរដ្ឋអាមេរិកប្រាកដមែន ។ តាមរដ្ឋាភិបាលអាមេរិកថា វិធីនោះ អាចកាត់បន្ថយបានដល់៧០% ការចំណាយលើការចាប់បណ្ដេញចេញបែបប្រពៃណីដែលគិតជាប្រាក់អស់ជាង១៧.០០០ដុល្លារសម្រាប់មនុស្សម្នាក់ ។
ចំពោះពួកអន្តោប្រវេសន៍សហរដ្ឋអាមេរិកកំពុងតែចរចាជាមួយប្រទេសរវ៉ាន់ដា ដើម្បីចាប់បញ្ជូនពួកគេទៅកាន់ទីនោះ៕
©Sra Devlin Bishop/U.S Air/ZUMAPRESS.com/MAXPPP – January 23, 2025, Tucson, Az, United States: U.S. Customs and Border Protection agents keep watch over undocumented migrants as they wait to depart on to a U.S Air Force C-17 Globemaster III transport aircraft for the first removal flight at Tucson International Airport, January 23, 2025 in Tucson, Arizona. The removal flights were at the direction of President Donald Trump and is the first time military aircraft have been used for deportation flights. (Credit Image: © Sra Devlin Bishop/U.S Air/Planet Pix via ZUMA Press Wire)
(MaxPPP TagID: maxbestof318271.jpg) [Photo via MaxPPP]
ចែករំលែកព័តមាននេះ