ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​រំលឹក​ថា សោ​.​ក​.​នា​.​ដ​.​ក​.​ម្ម​ខ្មែរ​ពី​អតីតកាល​មាន​ឫសគល់​ចេញ​អន្តរាគមន៍​ពី​បរទេស

4 ម៉ោង មុន

ថ្លែង​ពី​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គាស់កកាយ​រំ​លឹ​ក​ពី​អតីតកាល​របស់​ខ្មែរ​ថា សោកនាដកម្ម​របស់​កម្ពុជា​មាន​ឫសគល់​ចេញពី​អន្តរាគមន៍​របស់​បរទេស​ទៅ​លើ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ។ នា​ឱកាស​អញ្ជើញ​ធ្វើ​ប​ឋ​កថា…

ថ្លែង​ពី​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គាស់កកាយ​រំ​លឹ​ក​ពី​អតីតកាល​របស់​ខ្មែរ​ថា សោកនាដកម្ម​របស់​កម្ពុជា​មាន​ឫសគល់​ចេញពី​អន្តរាគមន៍​របស់​បរទេស​ទៅ​លើ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ។

នា​ឱកាស​អញ្ជើញ​ធ្វើ​ប​ឋ​កថា ក្រោម​ប្រធានបទ «​កម្ពុជា និង​អាស៊ាន​, អាស៊ាន និង​ពិភពលោក​» នៅ​ទីក្រុង​ហ្សា​កា​តា កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ​បាន​លើក​ឡើងជា​ច្រើន​ពី​គុណសម្បត្តិ​របស់​សហគមន៍​អាស៊ាន​ពី​ការ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ។ ត្រង់​ចំណុច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​នេះ គឺជា​កត្តា​ធំ​បំផុត ដែល​ទាក់ទាញ​កម្ពុជា​ចូល​អាស៊ាន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​គូស​រំលឹក​ថា «​ជា​ទស្សនៈ​រួម​នៃ​អ្នកដឹកនាំ​ខ្មែរ​យើង​មានការ​ចង​ចាំ​ថា សោកនាដកម្ម​របស់​កម្ពុជា មាន​ឫសគល់​ចេញពី​អន្តរាគមន៍​របស់​បរទេស ទៅ​លើ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ។ នៅ​ពេល​ដែល​ឥទ្ធិពល​នៃ​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច បាន​រាលដាល​ដល់​កម្ពុជា​ហើយ​មានការ​លូកដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង ដែល​ឈាន​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​»​។

នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ជា​សមាជិក​អាស៊ាន​នានា​សម្តេច​តេ​ជោ​បន្ត​ថា នៅ​ពេល​នោះ​ហើយ​ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្លាក់​ចូល​អន្លង់​ដ៏​សែន​ជ្រៅ​នៃ​ការ​បែកបាក់​ផ្ទៃក្នុង ហើយ​កម្ពុជា​បាត់បង់​ការ​កាន់កាប់​លើ​ជោគវាសនា​ប្រទេស​ជាតិ​ខ្លួន កម្ពុជា​បាន​ក្លាយជា​វេទិកា​នៃ​សង្គ្រាម​ដោយ​តួអង្គ​តំណាង​ផង និង​ជា​សង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍​ជាតិ​ឯង​ផង ។ ចេញពី​មេរៀន​ប្រវត្តិសាស្ត្រ​នេះ គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​អាស៊ាន ពិតជា​មាន​ភាព​ទាក់ទាញ​ជា​ពិសេស សម្រាប់​កម្ពុជា ។

សម្តេច​តេ​ជោ​បន្ថែម​ថា ស្មារតី​សហគមន៍​អាស៊ាន គឺ​ការ​ធ្វើការ​ដោយ​គោរព​គោលការណ៍​កុងសង់ស៊ីស ។ រឿង​នេះ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ធានា​ថា ប្រទេស​សមាជិក​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា គ្មាន​ប្រទេស​តូច គ្មាន​ប្រទេស​ធំ គ្មាន​ប្រទេស​អ្នកមាន គ្មាន​ប្រទេស​អ្នកក្រ គ្មាន​ប្រទេស​ចាស់ និង​គ្មាន​ប្រទេស​ថ្មី ។ អាស៊ាន​មិន​បាន​ធ្វើការ​តាម​រយៈ​ការ​បោះ​ឆ្នោត​យក​សំឡេង​ភាគច្រើន​នោះ​ទេ ព្រោះ​ការណ៍​នេះ នឹង​អាច​នាំ​ឱ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ