ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​០២​នាក់ ទៅតុលាការ ករណី​ក្លែងបន្លំ​ឯកសារ ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់ ដែល​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដោយ​ខុសច្បាប់ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារ​អំពៅ បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់ ដែល​បាន​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដោយ​ខុសច្បាប់ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារ​អំពៅ បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ចប់​សព្វគ្រប់ ។

តាម​ការ​បញ្ជាក់​ពី​នគរបាល បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ រួម​មាន ៖ ឈ្មោះ ស៊ន ហុង​ឆេ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់ នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ឈ្មោះ វ៉ា​ន់ ចាន់​ទ្រា ភេទ ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​ឃាត់ខ្លួន ករណី​ក្លែង​ឯកសារ​សាធារណៈ (​ត្រា បាន​ចុះ​ស្ថិតិ​) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ចាន់​ទ្រា បើក ម៉ូតូ​កង់​បី ដឹក​ឈ្មោះ សុខ ចាន់​សុខ​គា ពី​ផ្សារ​អ៊ី​អន​២ មក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៅ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម (​ចំណុច​កើតហេតុ​) ខាងលើ ពេល​នោះ មន្ត្រី​ជំនាញ​ពិនិត្យ​លើ​សៀវភៅ​ស្នាក់​នៅ​ឃើញ​ពុំ​មាន​បោះត្រា “​បាន​ចុះ​ស្ថិតិ​” ក៏​ប្រាប់​ឈ្មោះ សុខ ចាន់​សុខ​គា ថា ធ្វើ​ពុំ​បាន​ទេ ឯកសារ​ខ្វះ​ត្រា ។ បន្ទាប់​មក​ឈ្មោះ សុខ ចាន់​សុខ​គា បាន​ដើរ​ចេញ​មក​វិញ ក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ ស៊ន ហុង​ឆេ​ង និង​ឈ្មោះ វ៉ា​ន់ ចាន់​ទ្រា ប្រាប់​ថា ធ្វើ​អត់​បាន​ទេ ប៉ុន្តែ​ឈ្មោះ​ស៊ន ហុង​ឆេ​ង ក៍បាន​ប្រាប់​ថា ធ្វើ​ឲ្យ​បាន យក​១០​ម៉ឺន​រៀល រួច​ក៏​យក​សៀវភៅ​ស្នាក់​នៅ ទៅ​ជួប​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ខ្មៅ ជា​អ្នក​បោះត្រា “​បាន​ចុះ​ស្ថិតិ​” លើ​សៀវភៅ​ស្នាក់​នៅ យក​តែ​តម្លៃ ២​ម៉ឺន​រៀល ។ ឈ្មោះ សុខ ចាន់​សុខ​គា ក៏​បាន​កាន់​សៀវភៅ​ស្នាក់​នៅ​នោះ ទៅ​ជួប​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ ខណៈនោះ មន្ត្រី​ជំនាញ​សួរ​ថា ធ្វើ​នៅ​ទីណា​ឯកសារ​នេះ​លឿន​ម្លេះ ? ។ ជនសង្ស័យ​ឈ្មោះ សុខ ចាន់​សុខ​គា ក៏​និយាយ​ប្រាប់​រឿងហេតុ​ខាងលើ រួច​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក៏​រាយការណ៍​មក​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ចុះ​ទៅ​ឃាត់ខ្លួន​ឈ្មោះ វ៉ា​ន់ ចាន់​ទ្រា មក​សាកសួរ ។

លុះដល់​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ឈ្មោះ ស៊ន ហុង​ឆេ​ង ដកហូត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៦​សន្លឹក​, បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​សាកសួរ​។ ដោយឡែក ចំពោះ​បុរស​០១​នាក់​ទៀត ឈ្មោះ​ខ្មៅ ដែល​ធ្វើ​ត្រា​ក្លែងក្លាយ បោះ​លើ​ឯកសារ​សៀវភៅ​ស្នាក់​នៅ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​យក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ