ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផ្គររ​ន្ទះ ​ខ្យល់​កន្ត្រាក់​ ប៉ើង​ដំបូលផ្ទះ​ទើរ​លើរោងការ​ របួសធ្ងន់​ម្នាក់​ នៅ​ស្រុក​រំដួល

13 ម៉ោង មុន

ខេត្តស្វាយរៀង ​៖ ​ព័ត៌មាន​បឋម មាន​ភ្លៀង​មួយ​មេ​ លាយឡំ​ផ្គររ​ន្ទះ ​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​បណ្តាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ ០១​ខ្នង ​​ទៅ​ទើ​រពីលើ​ដំបូល​រោងការ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

ខេត្តស្វាយរៀង ​៖ ​ព័ត៌មាន​បឋម មាន​ភ្លៀង​មួយ​មេ​ លាយឡំ​ផ្គររ​ន្ទះ ​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​បណ្តាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ ០១​ខ្នង ​​ទៅ​ទើ​រពីលើ​ដំបូល​រោងការ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​និង​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ ​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់ ​ត្រូវ​ក្រុម​គ្រួសារ​ប​ញ្ជូ​ននៅ​មន្ទីរពេទ្យ​ ដើ​ម្បី​សង្គ្រោះ​ ។

​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ​ថ្ងៃ​ទី​០៥​ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​បុស​មន​លើ ​ឃុំ​បុស​មន ​ស្រុក​រំដួល ​ខេត្តស្វាយរៀង ។

​បើ​តាម​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​មេឃ​ព​ណ៌​ខ្មៅ ហើយ​ក៏​មាន​ភ្លៀង​ធ្លាក់​ លាយឡំ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​បណ្តាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​មួយ​ខ្នង ដំបូល​ប្រក់ស​ង្ក័​សី ​ផើត​របើក​ឡើង​លើ​ ​ចម្ងាយប្រមាណ ​១០០​ម៉ែត្រ ​ទៅ​ទើរ​ពីលើ​រោងការ ខណៈ​ផ្ទះ​ការ ​កំពុង​ចូល​រោង ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ក៏​ប៉ុន្តែ​សំណាងល្អ​ មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ម្ចាស់​ការ ​ឬ​ភ្ញៀវ​ម្នាក់​ណា​ទេ ​។ ​ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ប៉ើង​ដំបូល ​បាន​រង​របួសធ្ងន់ ​ត្រូវ​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​សង្គ្រោះ​ ។

​ប្រភព​បា​នប​ន្ថ​ថា ​ខណៈ​ខ្យល់​កន្ត្រាក់​នោះ​ដែរ​ ក៏​មាន​រន្ទះបាញ់​ ចំ​ដើម​ត្នោត​ដាច់​-​ក ​។ ​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភ្លៀង​លាយឡំ​ផ្គររ​ន្ទះ ​ខ្យល់​កន្ត្រាក់ ​គួរ​ឲ្យ​ព្រួយបារម្ភ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ