ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ អំពាវនាវ​គ្រួសារ​នៅ​សេសសល់​មួយ​ចំនួន​តូច ​រួសរាន់រុះ​រើ​លំនៅ​ដ្ឋា​នចាក​ចេញពី​ប្រឡាយ និង​អាង​ស្តុក​ទឹក​របស់​រដ្ឋ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការ​ជន់​លិច​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ បាននឹង​កំពុង​អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​ការ​ជន់​លិច​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ បាននឹង​កំពុង​អនុវត្ត​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ដោយឡែក គិត​ត្រឹម​បច្ចុប្បន្ន ចំពោះ​គម្រោង​ ដែល​អនុវត្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​សម្រេច​បាន​ប្រមាណ ៨០% នៃ​ផែនការ ហើយ​គម្រោង​នេះ​ មិន​បាន​គ្របដណ្តប់​លើ​តំបន់​មួយ​ចំនួន នៃ​ខណ្ឌជ្រោយចង្វារ និង​ខណ្ឌ​ច្បារ​អំពៅ ក្នុង​ជំហាន​ដំបូង​ ។

ផ្អែក​តាម​លទ្ធផល​ នៃ​ការ​អនុវត្ត​គម្រោង​នា​ពេល​កន្លង​មក ឃើញ​ថា បើ​ទោះបីជា​ថ្មី​ៗ​នេះ មាន​ករណីភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ឱ្យ​មានការ​ជន់​លិច​នៅ​តំបន់​បឹង​ទំពន់ (​កម្ពស់​ទឹកភ្លៀង ៨១​ម​.​ម​) តំបន់​ម៉ុង​ឌី​យ៉ា​ល់ (​កម្ពស់​ទឹកភ្លៀង ៥៣​ម​.​ម​)​ក្តី ក៏​ធារទឹក​ភ្លៀង​បាន​ហូរ​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​តំបន់​មួយ​ចំនួន​ទៀត នៃក្នុង​ខណ្ឌ ​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ក៏​លែង​លិចលង់ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ប្រសិទ្ធភាព​ នៃការ​អនុវត្ត​គម្រោង​រំដោះ​ទឹក ក្នុង​រាជធានី​ភ្នំពេញ​ ។

តាម​រយៈ​លទ្ធផល​ជា​វិជ្ជមាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​តាំងទី​លំនៅ​លើ​ប្រឡាយ និង​អាង​ស្តុក​ទឹក ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ (​តំបន់​អនុវត្ត គម្រោង​) ហើយ​ដែល​បាន​យល់ព្រម​ទទួល យក​ការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ស្ម័គ្រចិត្ត​ រុះរើ​សំណង់​ចេញ ចំនួន​៧១៥​គ្រួសារ (​នៅ​សេសសល់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​) សំដៅ​រួមចំណែក​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ដោះស្រាយ​ការ​លិចលង់​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ប្រយោជន៍​សាធារណៈ​របស់​ប្រជាពលរដ្ឋ ទូ​ទាំងរាជធានី​ភ្នំពេញ​ ។

ក្នុង​ន័យ​នេះ ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង ឱ្យ​សម្រេច​បាន​លទ្ធផល ១០០% តាម​ការ​គ្រោងទុក ឱ្យ​បាន​ទាន់​មុន​រដូវវស្សា​ចូល​មក​ដល់ ប្រកបដោយ​ចក្ខុវិស័យ​យូរអង្វែង រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​ទទួលយក​គោលនយោបាយ​ពី​គណៈកម្មការ​អន្តរក្រសួង សូម​រួសរាន់​អញ្ជើញ មក​ទទួលយក​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ