ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​​នានា​នៅ​​អ៊ីរ៉ាក់​​ស្លា.ប់​​៨នាក់​ក្នុង​​ចំណោម​កង​​កម្លាំង​​សន្តិ​សុខ

12 ឆ្នាំ មុន

ការ​វាយ​ប្រហារ​មួយ​ចំនួន​កាល​ពី​យប់​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ កក្កដា នៅ​អ៊ីរ៉ាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៨​នាក់​ និង​របួស​១៧​នាក់​ក្នុង​ជួរ​ប៉ូលិស និង​កង​ទ័ព​អ៊ីរ៉ាក់​។ ប៉ូលិស​បញ្ជាក់​ថា ការ​ផ្ទុះ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​សម្លា.ប់​ប៉ូលិស​២​នាក់​ និង​ធ្វើ​ឱ្យ​​របួស​៤​នាក់​ទៀត​នៅ​ភាគ​កណ្តាល​ SAKLAOUIA ខេត្ត​អាន​បារ​ចម្ងាយ​៥០​​គីឡូ​ម៉ែត្រ​ខាង​លិច​

ការ​វាយ​ប្រហារ​មួយ​ចំនួន​កាល​ពី​យប់​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ កក្កដា នៅ​អ៊ីរ៉ាក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​ និង​របួស​១៧​នាក់​ក្នុង​ជួរ​ប៉ូលិស និង​កង​ទ័ព​អ៊ីរ៉ាក់​។ ប៉ូលិស​បញ្ជាក់​ថា ការ​ផ្ទុះ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​សម្លាប់​ប៉ូលិស​២​នាក់​ និង​ធ្វើ​ឱ្យ​​របួស​៤​នាក់​ទៀត​នៅ​ភាគ​កណ្តាល​ SAKLAOUIA ខេត្ត​អាន​បារ​ចម្ងាយ​៥០​​គីឡូ​ម៉ែត្រ​ខាង​លិច​ក្រុង​បាដាដ​។ នៅ​ក្រុង​បា​ដាដ​ប៉ូលិស​៣​នាក់​ស្លាប់ ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ក្នុង​សង្កាត់​ម៉ាន់​សួរ ហើយ​ជន​អត្ត​ឃាត​​ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រឿង​ផ្ទុះ​ដាក់​ជាប់ខ្លួន​គេ​ផ្ទុះ​នៅ​ជិត​ចំណុច​ត្រួត​ពិនិត្យ​មួយ​បណ្តាល​ឱ្យ​ទាហាន​​៥​នាក់​ត្រូវ​របួស​។

កាល​ពី​យប់​ថ្ងៃ​ទី​៣ កក្កដា ប៉ូលិស​ពាក់​ស័ក្តិ​២​ម្នាក់​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ភាគ​ឥសាន​រដ្ឋ​ធានី​។ ប៉ូលិស​ម្នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​ទៀត​នៅ​ហា​ឌីថា ចម្ងាយ​​១៩០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​បា​ដាដ​។ នៅ​ក្រុង​គៀរ​គុក​ប៉ូលិស​ម្នាក់​បាន​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​មុខ​គេ​ហដ្ឋាន​របស់គេ​​ ហើយ​ទាហាន​ម្នាក់​ដែល​កំពុង​ដើរ​ល្បាត​ត្រូវ​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​នា​យប់​ថ្ងៃ​ទី​៣ កក្កដា នៅ​ក្រុង​ម៉ូស​ស៊ូល ៕