ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០ នាក់ ពាក់ព័ន្ធបទល្មើស online scam

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ឆរ​បោក​តាម​បច្ចេកវិទ្យា​ក្រោម​រូបភាព​ទាក់ទាញ​អតិថិជន ឱ្យ​លេង​ល្បែ​.​ង​អន​ឡាញ ចំនួន​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​នោះ​មួយ​កន្លែង នៅ​ខណ្ឌ​សែន​សុខ និង​មួយ​កន្លែង​ទៀត​នៅ​ខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​សរុប​ចំនួន​១០​នាក់ ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ឆរ​បោក​តាម​បច្ចេកវិទ្យា​ក្រោម​រូបភាព​ទាក់ទាញ​អតិថិជន ឱ្យ​លេង​ល្បែ​.​ង​អន​ឡាញ ចំនួន​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​នោះ​មួយ​កន្លែង នៅ​ខណ្ឌ​សែន​សុខ និង​មួយ​កន្លែង​ទៀត​នៅ​ខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​សរុប​ចំនួន​១០​នាក់ ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំង​១០​នាក់​នេះ​ចំនួន​៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ នៅ​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​111R ផ្លូវ​372 ភូមិ​៤ សង្កាត់ ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​, និង​កាលពី​ថ្ងៃ​ទី​២ ខែមីនា ចំនួន​៥​នាក់​ទៀត​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បុរី​ពិភព​ថ្មី​ផ្ទះ​លេខ​២៩ និង​៣១ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ពួក​គេ គឺជា​ក្រុម​តែ​មួយ ។

ការ​បង្ក្រាប​ទាំង​ពីរ​ករណី​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ថវិកា​ចំនួន​១៩,៧០០ ដុល្លារ​អា​មេ​រិ​ក​, ធុង​CPU ចំនួន​៨​គ្រឿង​, ម៉ូនីទ័រ​ចំនួន​១៨​គ្រឿង​, កំ​ព្យូ​ទ័​រ Latop ចំនួន​៣​គ្រឿង​, ទូរ​សព្ទ​ដៃ​ចំនួន​៤​គ្រឿង និង​លិខិតឆ្លងដែន​ចំនួន​៦​ច្បាប់ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​ការ​បញ្ជា​របស់ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ផង​ដែរ ។

តាម​ការ​សន្និដ្ឋាន​បឋម ដោយ​ផ្អែក​លើ​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ ក្រុម​ជនសង្ស័យ​បាន​បង្កើត Website ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​ល្បែ​.​ង​ស៊ីសង អន​ឡាញ ដែល​ជា​ទ​ង្វើ​ខុសច្បាប់ និង​ប្រើប្រាស់​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រព្រឹត្ត​សកម្ម​ល្បែ​.​ង​ស៊ីសង​អន​ឡាញ​ខុសច្បាប់​នេះ ក្នុង​ទិស​ដៅ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ផ្សេង​ៗ ។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​នោះ​មានឈ្មោះ Kim Changhan ជា​មេខ្លោង ហើយ​មាន​ដីកាចាប់ខ្លួន​ពី​បទ​ប្រតិបត្តិ​វេ​ប​សាយ​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ត្រូវ​បាន​ស្ថាន​កុង​សុល និង​អនុព័ន្ធ​ប៉ូលិស​កូរ៉េ​ខាងត្បូង ស្នើ​សុំ​មក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​តាម​រយៈ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្នុង​ការ​បញ្ជូន​ជនសង្ស័យ​ទាំងនេះ​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​ផ្លូវច្បាប់​នៅ​ប្រទេស​ដើម​របស់​ពួក​គេ​វិញ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប online scam​ករណី​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ ជនសង្ស័យ​ចំនួន​២៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ក្នុង​នោះ​ជនជាតិ​ចិន ៦​នាក់​ឃាត់ខ្លួន​ពី​អគារ​The peak tower២, ឥណ្ឌូ​ណេ​ស៊ី​៦​នាក់ ពី​អគារ The bridge និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី ចំនួន​១២​នាក់ ពី​អគារ Noden hotel and apartment ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ចំពោះ​ករណី​ទាំងនេះ​ដោយ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។

សូម​ជម្រាប​ថា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា ឆ្នាំ​២០២៦ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆ​បោ​.​កតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​ខាង​មុខ​នេះ ដើម្បី​បង្កើន​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​ដល់​វិនិយោគិន ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧ​ក្រិ​.​ដ្ឋ​ជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆ​បោ​.​ក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ ។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ