ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ​ណែនាំ​អ្នក​សារព័ត៌មាន ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​៣២ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​៣២ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ណែនាំ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចរិត​បំពុលសង្គម អាច​កើត​ចលាចល​ភាព​វឹកវរ បាត់បង់​សណ្តាប់ធ្នាប់​សង្គម​ ។

យោង​តាម​សារលិខិត សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លើក​ទី​៣២ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​ការ​រាយការណ៍​ក្នុង​ពិភពលោក​ថ្មី​ដ៏​ក្លាហាន ផល​ប៉ះពាល់​ នៃ​បញ្ញា​សិប្បនិម្មិត​លើ​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដល់​អ្នក​សារព័ត៌មាន ដូច​ជា ​៖

ទី​១. សូម​បន្ត​ផលិត និង​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត សុក្រឹត​ត្រឹមត្រូវ មាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់​នូវ​ព័ត៌មាន​ទាំងឡាយ​មុន​នឹង​ផ្សព្វផ្សាយ ប៉ុន្តែ​សូម ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន មាន​ចរិត​ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព សណ្តាប់ធ្នាប់​សារ​ធារ​ណៈ និង​វប្បធម៌ សង្គម សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​ឯកជន​ភាព​របស់​បុគ្គល​ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់ ​។

ទី​២. ត្រូវ​គោរព និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​ចូលរួម​លុប​បំបាត់​ជន​ឱកាសនិយម ដែល​ជ្រក​ក្រោម ស្លាក​សារព័ត៌មាន​ ។

ទី​៣. ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចរិត​បំពុលសង្គម ដែល​អាច កើត​ចលាចល ភាព​វឹកវរ បាត់បង់​សណ្តាប់ធ្នាប់​សង្គម ឬ​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ និង ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។

ទី​៤. ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​ពិសេស​ធ្វើ​អក្ខរកម្ម​ឌី​ជី​ថ​ល អក្ខរកម្ម​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​គុណភាព​ព័ត៌មាន សណ្តាប់ធ្នាប់ ព័ត៌មាន សុវត្ថិភាព​ព័ត៌មាន និង​កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន ក៏​ដូច​ជា​កសាង​ជំនឿ ទុកចិត្ត​កាន់តែ​ខ្លាំង​របស់​ពលរដ្ឋ​លើ​សារព័ត៌មាន ​។

លើស​ពី​នេះ សម្ដេច នាយក​រដ្ឋមន្ដ្រី ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រួមចំណែក​របស់​ស្ថាប័ន​ព័ត៌មាន​និង​បងប្អូន​អ្នក​សារព័ត៌មាន អ្នក​ផលិត​មាតិកា​តាម​បណ្តាញ ទំនាក់ទំនង​សង្គម និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍ ក្នុង​ការ​ធានា​បាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ