ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ច្បាប់ ប្តី​ផិ.ត​ប្រពន្ធ​មាន​ស្រី​ក្រៅ​ផ្ទះ​អាច​ជាប់គុ.ក​ដល់១​ឆ្នាំ

21 ម៉ោង មុន
  • ភ្នំពេញ

ប្រុស​ៗ​ណា​ហ៊ាន​ផិត​ប្រពន្ធ នឹង​ត្រូវ​ប្រឈម​មុខ​ជាប់គុក​ពី​១​ខែ ​ទៅ​១​ឆ្នាំ​ ព្រមទាំង​មាន​ពិ​និ័​យ​ជា​ប្រាក់​ផង​ដែរ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ។ លោក សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួង​យុ​ត្ត​ធម៌​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០២…

ប្រុស​ៗ​ណា​ហ៊ាន​ផិត​ប្រពន្ធ នឹង​ត្រូវ​ប្រឈម​មុខ​ជាប់គុក​ពី​១​ខែ ​ទៅ​១​ឆ្នាំ​ ព្រមទាំង​មាន​ពិ​និ័​យ​ជា​ប្រាក់​ផង​ដែរ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ។

លោក សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួង​យុ​ត្ត​ធម៌​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០២ ​ខែឧសភា​ ថា ទ​ង្វើ​របស់​បុគ្គល​ជា​ប្តី ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់​រួច​ហើយ ដោយ​ចំណងអាពាហ៍ពិពាហ៍​នោះ​មិន​ទាន់​រំលាយ​នៅឡើយ ប៉ុន្តែទៅ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេង គឺជា​បទល្មើស «​ផិត» ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​សែន​រៀល ទៅ​២​លាន​រៀល (​មាត្រា​៧ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​ឯក​ពន្ធ
ភាព​) ​។

ដូច្នេះ ប្រុស​ៗ​ត្រូវ​ប្រយ័ត្ន​នៅ​ក្នុង​លួ​យ​មាន​ស្រី​ក្រៅ​ផ្ទះ បើ​មិន​ចង់​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​។ប៉ុន្តែ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ទៅ​លើ​ប្រពន្ធចុង ឬ​ស្រី​កំណាន់​របស់​ប្តី​នោះ ក៏​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរ គឺ​បទ «​ហិង្សា​ដោយ​ចេតនា​» ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​២​លាន​រៀល ទៅ​៦​លាន​រៀល (​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ​) ហើយ​បើសិនជា​អំពើ​ហិង្សា​នោះ​ ប្រព្រឹត្ត​ដោយ​មនុស្ស​ច្រើន​នាក់ (​លើកគ្នា​ជា​ក្រុម​ទៅ​ព្រួត​វាយ​ជន​រង​គ្រោះ​) វា​បង្កើត​ជា​បទល្មើស​មាន​ស្ថាន​ទម្ងន់ទោស (​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មាន​មនុស្ស​ច្រើន​នាក់​) ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល (​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​)​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ