ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​បុរស​ម្នាក់​ឆាត​លា​បងស្រី​រួច​ទៅ​លោ.តទឹក​ លើ​ស្ពាន​ជ្រោយចង្វារ​បាន​អណ្តែត​ហើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ដែល​បាន​ឆាត​លា​បងស្រី​ រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បន្សល់​ទុក​ម៉ូតូ​ស្បែកជើង​,​ទូរស័ព្ទ​ដៃ​ និង​កាបូប បាន​អណ្ដែត​ហើយ ​កាលពី​វេលា​ម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​ ឆ្នាំ​២០២៥ នេះ​…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ដែល​បាន​ឆាត​លា​បងស្រី​ រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បន្សល់​ទុក​ម៉ូតូ​ស្បែកជើង​,​ទូរស័ព្ទ​ដៃ​ និង​កាបូប បាន​អណ្ដែត​ហើយ ​កាលពី​វេលា​ម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​ ឆ្នាំ​២០២៥ នេះ​ ស្ថិតនៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​តែ​ម្ដង ​។

បុរស​ដែល​គិត​ខ្លី​រូប​នោះ ឈ្មោះ​នាង ណា​រា​ អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​រោងចក្រ ​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​ ។

គួរ​បញ្ជាក់​ថា បុរស​មាន​វិបត្តិ​រូប​នោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1A-8573,​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​រហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ កម្ពុជា​-​ជប៉ុន ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ និង​សម្ភារៈ​កាបូប​ទូរស័ព្ទ​ដៃ​ចំនួន ២​គ្រឿង​និង​ស្បែកជើង​ រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។

​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ គេ​ឃើញ​បងស្រី​និង​បងប្រុស​របស់​បុរស​រូប​នោះ​ ក៏​ធ្វើ​ដំណើរ​ទៅ​​​លើ​ស្ពាន​ជ្រោយចង្វារ​។ តាម​បងស្រី​បានឱ្យ​ដឹង​ថា មុន​ពេល​ដែល​ប្អូនប្រុស​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដោយ​ឆាត​ប្រាប់​ថា ប្អូន​ពិបាកចិត្ត​ណាស់​ លា​ហើយ​ចែ ​ចាំ​យក​សព​ប្អូន​នៅ​ក្រោម ស្ពាន​ជ្រោយចង្វារ​ផង​។

​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា​ បុរស​រូប​នោះ​មាន​វិបត្តិ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ​។​ចំណែក​ក្រុម​គ្រួសារ​ក៏​ពុំ​បានដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន​គិត​ខ្លី​បែប​នេះ​ឡើយ​។ ​បន្ទាប់​ពី​លោតទឹក​សម្លាប់​ខ្លួន​លិច​បាត់​នៅ​ក្នុង​ទន្លេ​អស់​រយៈពេល​២​ថ្ងៃ​ សព​បាន​ផុស​អណ្ដែត​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា​ឆ្នាំ​២០២៥​នេះ​ នៅ​ក្រោម​ស្ពាន​ ។

​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​ទូក​នេសាទ​អូស​ឡើង​ច្រាំង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច​ទទួលយក​សព​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ