ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេ​ឡិន​ស្គី​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​មាន​សា​រៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ

15 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន​ លោ​កហ្សេ​ឡិនស្គី អប​អរ​សា​ទរ​​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវ​កម្ម​រ៉ែ​កម្រ​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុ​ងវ៉ាស៊ីនតោន​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ លោក​ស្រី​ជូលីយ៉ា និង​រដ្ឋ​មន្ត្រី​ក្រសួង​​រតនា​គារ​ជាតិ​​អាមេរិក​។ លោក​ហ្សេឡិនស្គី​​ថ្លែង​​ថា​នេះ​ជា​ផ្នែក​១​នៃ​លទ្ធ​ផល​ជួប​គ្នា​​រវាង​លោក​ និង​លោក​ត្រាំ​នៅ​ទី​ក្រុង​រ៉ូម​។ លោក​ចាត់​ទុក​ថា​​កិច្ច​ព្រម​ព្រៀងកាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​នោះ​មាន​​​សារៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​​។…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន​ លោ​កហ្សេ​ឡិនស្គី អប​អរ​សា​ទរ​​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវ​កម្ម​រ៉ែ​កម្រ​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុ​ងវ៉ាស៊ីនតោន​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ លោក​ស្រី​ជូលីយ៉ា និង​រដ្ឋ​មន្ត្រី​ក្រសួង​​រតនា​គារ​ជាតិ​​អាមេរិក​។ លោក​ហ្សេឡិនស្គី​​ថ្លែង​​ថា​នេះ​ជា​ផ្នែក​១​នៃ​លទ្ធ​ផល​ជួប​គ្នា​​រវាង​លោក​ និង​លោក​ត្រាំ​នៅ​ទី​ក្រុង​រ៉ូម​។

លោក​ចាត់​ទុក​ថា​​កិច្ច​ព្រម​ព្រៀងកាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​នោះ​មាន​​​សារៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​នៅ​ក្នុង​កិច្ច​ជំនួប​រយៈ​ពេល​១៥​នាទី​នោះ លោក​ហ្សេឡិនស្គី​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ​ងាកថយ​​ក្រោយ​ទៅ​រក​សំណើ​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​កាល​ពី​លើក​ទី​១​ដែល​អ៊ុយ​ក្រែន​ប្រកាស​ទទួល​យក​ទុក​ជាមុន​។ ប៉ុន្តែ​នៅ​ពេល​លោ​កត្រាំ​បញ្ជូន​សំណើ​នោះ​ទៅ​ទី​ក្រុង​ម៉ូស្គូ​ត្រូវ​លោក​ពូទីន​បដិសេធ​។ ​

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជី​វ​កម្ម​រ៉ែ​កម្រ​​នេះបាន​កែ​សម្រួល​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​តាម​រយៈ​ការ​ចរ​ចា​គ្នា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​​ទៅ​នេះ​​។​លោក​ថា​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​យុត្តិ​ធម៌​យ៉ាង​ពិត​ប្រាកដ។ នេះ​ជា​ការ​​​ត្រៀម​​បើក​ទ្វារ​ដ៏​ធំ​ដើម្បី​​​ទទួល​ការ​វិនិយោគ​រួម​គ្នា​ ហើយ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​របស់​អ៊ុយ​ក្រែន​។

កិច្ច​ព្រម​ព្រៀ​ងដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​នោះ​​បាន​បង្កើត​​​មូល​និធិ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កសាង​ជាតិ​ឡើង​វិញ​ និង​ប្រតិ​បត្តិ​ការ​ដោយ​ភាព​ជា​ដៃ​គូ​ចម្រុះ​រវាង​អា​មេរិក និង​អ៊ុយ​ក្រែន​។ គេ​ដឹង​ថា​នៅ​ក្នុង​​​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​ដែល​រង់​ចាំ​ការ​បោះ​ឆ្នោត​អនុ​ម័ត​ពី​រដ្ឋ​សភា​អ៊ុយ​ក្រែន​នោះ​ក៏​​បាន​​បញ្ចូល​ការ​ធ្វើ​អាជីវ​កម្ម​ធន​ធាន​ធម្ម​ជាតិ​៥៧​មុខ​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។​

ម៉្យាង​ទៀត​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​​ត្រូវ​ស្រប​ទៅ​តាម​ច្បាប់​របស់​អ៊ុយ​ក្រែន និង​សហ​ភាព​អឺរ៉ុប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាព​ជាតិ​ និង​ទំនាស់​ផល​ប្រយោជន៍​របស់​រដ្ឋ​ជា​សមាជិក​អឺរ៉ុប។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ រាល់​ការ​ផ្ដល់​ជំនួយ​យោធា​របស់​អាមេរិក​ចំពោះ​អ៊ុយ​ក្រែន​មិន​ថា​ពី​អតីត​កាល​ត​ទៅ​អនា​គត​កាល​នោះ​ទេ​នឹង​មិន​ត្រូវ​អាមេរិក​ទាម​ទារ​យក​មក​វិញ​ឡើយ​​៕​

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន​ លោ​កហ្សេ​ឡិនស្គី អប​អរ​សា​ទរ​​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវ​កម្ម​រ៉ែ​កម្រ​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុ​ងវ៉ាស៊ីនតោន​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ លោក​ស្រី​យូលីយ៉ា (Yulia) និង​រដ្ឋ​មន្ត្រី​ក្រសួង​​រតឌជូនា​គារ​ជាតិ​​អាមេរិក​។ លោក​ហ្សេឡិនស្គី​​ថ្លែង​​ថា​នេះ​ជា​ផ្នែក​១​នៃ​លទ្ធ​ផល​ជួប​គ្នា​​រវាង​លោក​ និង​លោក​ត្រាំ​នៅ​ទី​ក្រុង​រ៉ូម​។

លោក​ចាត់​ទុក​ថា​​កិច្ច​ព្រម​ព្រៀងកាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​នោះ​មាន​​​សារៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​​។ ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​នៅ​ក្នុង​កិច្ច​ជំនួប​រយៈ​ពេល​១៥​នាទី​នោះ លោក​ហ្សេឡិនស្គី​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ​ងាកថយ​​ក្រោយ​ទៅ​រក​សំណើ​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​កាល​ពី​លើក​ទី​១​ដែល​អ៊ុយ​ក្រែន​ប្រកាស​ទទួល​យក​ទុក​ជាមុន​។ ប៉ុន្តែ​នៅ​ពេល​លោ​កត្រាំ​បញ្ជូន​សំណើ​នោះ​ទៅ​ទី​ក្រុង​ម៉ូស្គូ​ត្រូវ​លោក​ពូទីន​បដិសេធ​។ ​

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជី​វ​កម្ម​រ៉ែ​កម្រ​​នេះបាន​កែ​សម្រួល​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​តាម​រយៈ​ការ​ចរ​ចា​គ្នា​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​​ទៅ​នេះ​​។​លោក​ថា​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​យុត្តិ​ធម៌​យ៉ាង​ពិត​ប្រាកដ។ នេះ​ជា​ការ​​​ត្រៀម​​បើក​ទ្វារ​ដ៏​ធំ​ដើម្បី​​​ទទួល​ការ​វិនិយោគ​រួម​គ្នា​ ហើយ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​របស់​អ៊ុយ​ក្រែន​។

កិច្ច​ព្រម​ព្រៀ​ងដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​នោះ​​បាន​បង្កើត​​​មូល​និធិ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កសាង​ជាតិ​ឡើង​វិញ​ និង​ប្រតិ​បត្តិ​ការ​ដោយ​ភាព​ជា​ដៃ​គូ​ចម្រុះ​រវាង​អា​មេរិក និង​អ៊ុយ​ក្រែន​។ គេ​ដឹង​ថា​នៅ​ក្នុង​​​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​ដែល​រង់​ចាំ​ការ​បោះ​ឆ្នោត​អនុ​ម័ត​ពី​រដ្ឋ​សភា​អ៊ុយ​ក្រែន​នោះ​ក៏​​បាន​​បញ្ចូល​ការ​ធ្វើ​អាជីវ​កម្ម​ធន​ធាន​ធម្ម​ជាតិ​៥៧​មុខ​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។​

ម៉្យាង​ទៀត​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​​ត្រូវ​ស្រប​ទៅ​តាម​ច្បាប់​របស់​អ៊ុយ​ក្រែន និង​សហ​ភាព​អឺរ៉ុប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាព​ជាតិ​ និង​ទំនាស់​ផល​ប្រយោជន៍​របស់​រដ្ឋ​ជា​សមាជិក​អឺរ៉ុប។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ រាល់​ការ​ផ្ដល់​ជំនួយ​យោធា​របស់​អាមេរិក​ចំពោះ​អ៊ុយ​ក្រែន​មិន​ថា​ពី​អតីត​កាល​ត​ទៅ​អនា​គត​កាល​នោះ​ទេ​នឹង​មិន​ត្រូវ​អាមេរិក​ទាម​ទារ​យក​មក​វិញ​ឡើយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ