ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូន​រុស្ស៊ី​១៥០​គ្រឿង​វា.យ​ប្រ.ហារ​ហ្សា​ប៉ូ​រីហ្សៀ​យប់​មិញ​របួស​២៩​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី​ចាប់​ផ្ដើម​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ទៅ​លើ​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ផ្គួប​គ្នា​ជា​មួយ​មីស៊ីល​។ កាល​ពី​យប់​មិញ ​ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​​​ទី​ក្រុង​​​ហ្សា​ប៉ូរី​ហ្សៀ (Zaporizhia) ​​​នៅ​​​អ៊ុយ​ក្រែន​ភាគ​ឦសាន​បណ្ដាល​ឱ្យ​របួស​យ៉ាង​តិច​​​​២៩​នាក់​រួម​ទាំង​​​កុមារ​ម្នាក់​ផង​ដែរ​​​។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​លោក​អ៊ីវ៉ាន ហ្វេ​ដូ​រ៉ូស​(Ivan Fedorov) ជា​អភិបាល​ក្រុង​ហ្សា​ប៉ូរី​ហ្សៀ​។​…

ទី​ក្រុង​កៀវ៖ រុស្ស៊ី​ចាប់​ផ្ដើម​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ទៅ​លើ​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ផ្គួប​គ្នា​ជា​មួយ​មីស៊ីល​។ កាល​ពី​យប់​មិញ ​ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារ​​​ទី​ក្រុង​​​ហ្សា​ប៉ូរី​ហ្សៀ (Zaporizhia) ​​​នៅ​​​អ៊ុយ​ក្រែន​ភាគ​ឦសាន​បណ្ដាល​ឱ្យ​របួស​យ៉ាង​តិច​​​​២៩​នាក់​រួម​ទាំង​​​កុមារ​ម្នាក់​ផង​ដែរ​​​។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​លោក​អ៊ីវ៉ាន ហ្វេ​ដូ​រ៉ូស​(Ivan Fedorov) ជា​អភិបាល​ក្រុង​ហ្សា​ប៉ូរី​ហ្សៀ​។​

អភិបាល​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​តិច​ដប់​ដង​ទៅ​លើ​ទី​តាំង​ផ្សេង​ៗ​គ្នា​នៃ​ទី​ក្រុង​ហ្សា​ប៉ូរីហ្សៀ​ និង​ធ្វើ​ឱ្យ​ខូច​ខាត​​ផ្ទះ​សម្បែង​របស់​ប្រជា​ជន​។ ពោល​គឺ​ខូច​ខាត​រាប់​សិប​កន្លែង​ដែល​សុទ្ធ​តែ​ជា​អគារ​ខ្ពស់​ជង្គ្រឹង,​ គ្រឹះស្ថាន​អប់​រំ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​​។​ មនុស្ស​បី​នាក់​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនរ​បាក់បែក​ ចំណែក​មនុស្ស​១២​នាក់​ទៀត​រង​របួស​ធ្ងន់​​ ត្រូវ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។​

ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​យ៉ាង​តិច​១៥០​គ្រឿង​ហោះ​ងងឹត​មេឃ​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ ប៉ុន្តែ​ខ្លួន​អាច​បាញ់​ទម្លាក់​បាន​៦៤​គ្រឿង​។ ចំណែក​៦២​គ្រឿង​ទៀត​​​មិន​អាច​ហោះទៅ​វាយ​ប្រហារ​គោល​ដៅ​បាន​សម្រេច​នោះ​​ទេ​​ព្រោះ​​​ប្រព័ន្ធ​អគ្គិស​នី​របស់​អ៊ុយ​ក្រែន​ឆក់​ទម្លាក់​ខ្ទេច​ខ្ទី​អស់​។ អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់​ថា​តើ​ដ្រូន​២៤​គ្រឿង​មាន​អ្វីកើត​ឡើង​​​។​

តាម​រយៈ​រូប​ភាព​ដែល​បង្ហោះ​តាម​អ៊ីនធឺណិត​ គេ​ឃើញ​ថា​អគារ​មួយ​ខ្នង​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ និង​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ព្យាយាម​រើ​កកាយ​គំនរ​បាក់​បែក​ និង​ឡើង​ទៅ​លើ​អគារ​បាក់​បែក​ជា​ច្រើន​កន្លែង​ដើម្បី​រក​មើល​អ្នក​នៅ​រស់​រាន​មាន​ជីវិត​។ រូប​ថត​មួ​យសន្លឹក​បង្ហាញ​រូប​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​បី​បុរស​ម្នាក់​ដែល​រង​របួស​ពេញ​ខ្លួន​។​

​សារ​ព័ត៌​មាន​​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែន​​ផ្សាយ​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ហ្សាប៉ូរីហ្សៀ​នោះ​ក៏​ធ្វើ​ឱ្យ​ខូច​ខាត​រោង​ជាង​ជួស​ជួល​រថ​ភ្លើង​មួយ​កន្លែង​ផង​ដែរ​។ ទី​នេះ​ជា​កន្លែង​ជួស​ជុល​រថ​ភ្លើង​អគ្គិស​នី​សម្រាប់​អ្នក​ដំណើរ​។ អាជ្ញា​ធរ​អះ​អាង​ថា​រោង​ជាង​នេះ​មិន​អាច​ដំណើរ​ការ​ត​ទៅ​ទៀត​ទេ​ដោយ​សារ​​ការ​ខូច​ខាត​មាន​សភាព​ធំ​ធេង​ពេក​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ