ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​ឧកញ៉ា​យីន ផាន្នី ​នាំ​យក​ទៀន​ព្រះវស្សា បច្ច័យ និង​​​ទេយ្យ​វត្ថុ​​ទៅ​ប្រគេន​ព្រះសង្ឃ​

12 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​​​ ៖ ​​ពិធីបុណ្យ​ចូលព្រះវស្សា​ឆ្នាំ​នេះ នឹង​ចូលមក​ដល់​​នៅថ្ងៃ​​១រោជ ខែ​អាសាឍ ឆ្នាំ​ថោះ ត្រីស័ក ​ពុទ្ធសករាជ​២៥៥៥ ត្រូវ​​នឹង​ថ្ងៃ​ទី​​១៦ កក្កដា ​ឆ្នាំ​២០១១ ​ហើយដើម្បី​​បំពេញសទ្ធា​​ជ្រះថ្លា ក្នុងវិស័យ​​​ព្រះពុទ្ធសាសនា​ សម្រាប់​ពិធី​បុណ្យ​ចូល​ព្រះវស្សា​ឆ្នាំ​នេះ ​​លោក​ជំទាវ​ឧកញ៉ា​យីន ផាន្នី ​ភរិយា​​​លោក​ឧកញ៉ា​ថុង អ៊ុយប៉ាង

ខេត្តព្រះសីហនុ​​​ ៖ ​​ពិធីបុណ្យ​ចូលព្រះវស្សា​ឆ្នាំ​នេះ នឹង​ចូលមក​ដល់​​នៅថ្ងៃ​​១រោជ ខែ​អាសាឍ ឆ្នាំ​ថោះ ត្រីស័ក ​ពុទ្ធសករាជ​២៥៥៥ ត្រូវ​​នឹង​ថ្ងៃ​ទី​​១៦ កក្កដា ​ឆ្នាំ​២០១១ ​ហើយដើម្បី​​បំពេញសទ្ធា​​ជ្រះថ្លា ក្នុងវិស័យ​​​ព្រះពុទ្ធសាសនា​ សម្រាប់​ពិធី​បុណ្យ​ចូល​ព្រះវស្សា​ឆ្នាំ​នេះ ​​លោក​ជំទាវ​ឧកញ៉ា​យីន ផាន្នី ​ភរិយា​​​លោក​ឧកញ៉ា​ថុង អ៊ុយប៉ាង ​​បាននាំ​យកទៀនព្រះវស្សា ​​បច្ច័យ និង​​ទេយ្យ​វត្ថុ ​ជា​ច្រើន​​មុខ មាន​​​​​​ចង្ហាន់បិណ្ឌបាត្រ ​​និង​សម្ភារ​​ប្រើ​ប្រាស់​​​​ទៅប្រគេន​ព្រះសង្ឃ​​គង់​​ចាំ​​វស្សា​ក្នុង​វត្ត​​ឥន្ទ​ញ្ញាណ ​សង្កាត់​លេខ​​​៣ ក្រុង​ព្រះសីហនុ ​​ខេត្ត​ព្រះសីហនុ កាលពី​​ព្រឹក​​​ថ្ងៃទី​​​២ ​កក្កដា ​​ឆ្នាំ​២០១១​​កន្លង​មក​នេះ​។

ព្រះ​តេជ​គុណ​​មូល រ៉ន រាជា​គណៈ​ថ្នាក់​កិត្តិ​យស​ ទីប្រឹក្សា​​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​​​រាជា​ធិប​តី​​ទេព វង្ស ​​ព្រះមេគណ​ខេត្តព្រះសីហនុ ​​និង​ជា​ព្រះ​ចៅអធិការ​​វត្ត​​ឥន្ទ​ញ្ញាណ​ មានថេរ​​ដីកា​​​ក្នុង​ឱកាស​នោះ​ថា បុណ្យ​ចូល​ព្រះវស្សា គឺជា​​កិច្ច​ដ៏​សំខាន់​​​មួយ​ដែលព្រះ​​​​​សម្មា​សម្ពុទ្ធ​​ទ្រង់​​​បញ្ញត្តិ​​​ឱ្យ​ភិក្ខុ​​​សង្ឃ​​​ទាំងអស់​​គោរព​ប្រណិប័តន៍​ មាន​រយៈ​ពេល​​ពេញមួយត្រីមាស ​ព្រោះ​ជា​​​កិច្ច​​ទាក់ទង​នឹង​ព្រះ​វិន័យ​តាមទំនៀម​ទម្លាប់​​​ពុទ្ធ​បរិស័ទ​​​ដែល​​គោរព​​​បូជា​ព្រះ​ពុទ្ធ​សាសនា គឺ​តែង​តែ​​មាន​​​ការ​ចូល​រួម​ឧបត្ថម្ភ​​​​គាំទ្រ​ដល់​​ព្រះសង្ឃ​​​គ្រប់​វ​ត្ត​​​អារាម ទាំងអស់​​​ដោយ​​វត្ថុ​ទាំង​ឡាយ​ ​ដូចជា​​ការ​​​នាំ​​​យក​នូវ​ទៀន​​ព្រះវស្សា ទេយ្យទាន​ផ្សេងៗ​ ​ក៏ដូច​ជា​​​ចង្ហាន់​បិណ្ឌបាត្រសព្វ​មុខ​​មកប្រគេន​ព្រះសង្ឃ ​​ដើម្បី​ជួយ​ឧបត្ថម្ភ​​​ដល់​ព្រះ​សង្ឃ​​ពេញ​មួយ​រដូវ​ចូលព្រះវស្សា ​​ដែល​​​មាន​រយៈ​ពេល​​៣​ខែ​នេះ ​មិន​​​ឱ្យ​ខ្វះខាត​ទេ ព្រោះ​ពុទ្ធ​វិន័យ​មិន​អនុញ្ញាត​ឱ្យភិក្ខុ​​សង្ឃ​​​​​និមន្ត​​​ចេញពីវត្ត​​រំលង​​​រាត្រី​​បានឡើយ ។

ព្រះតេជគុណ​មូល​ រ៉ន ​មាន​ថេរ​ដីកា​ថ្លែង​​​​អំណរគុណ​​ និងប្រោះព្រំ​ពរ​ជ័យ​សិរី​សួស្តី​វិបុល​សុខ​ជូន​​លោក​ជំទាវ​​​​ឧកញ៉ា​​យីន ផាន្នី ​​ព្រមទាំង​សហការីទាំង​អស់​​​ ដោយ​​ព្រះ​​​ធម៌ជយន្តោ​ បរិត្ត​សូត្រ​​​ឱ្យ​សម្រេច​​បាន​តាមអំណាច​​​នៃ​សទ្ធា​​ជ្រះថ្លា​​ក្នុង​ឱកាស​​បុណ្យ​ចូល​ព្រះវស្សា​​នេះ ៕