ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ករណី​ឆក់​ទូរ​សព្ទ ០៨​ករណី​ផ្សេង​គ្នា នៅ​រាជធានី​ភ្នំពេញ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​របស់​ប្រពល​រដ្ឋ និង​ជនបរទេស នៅ​ក្នុង​រាជធានី​ភ្នំពេញ សរុប​០៨​ករណី ក្នុង​ចំណោម​នោះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​របស់​ប្រពល​រដ្ឋ និង​ជនបរទេស នៅ​ក្នុង​រាជធានី​ភ្នំពេញ សរុប​០៨​ករណី ក្នុង​ចំណោម​នោះ មាន​ជនសង្ស័យ​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស ប៉ុន្តែ​មិន​បាន​សម្រេច នៅ​ខណ្ឌចំការមន ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេ​សា​នេះ​ថា ដោយ​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​បន្តបន្ទាប់ ជនសង្ស័យ​សរុប​ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន ០៨ ករណី រួម​មាន ៖

ករណី​ទី​១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៣​ប្រូ​ម៉េ​ក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​និង​១០​នាទី ។

ករណី​ទី​២ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន ១៤​ប្រូ​ម៉េ​ក​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​TK សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ទី​៣ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក REALME ពណ៌​ខ្មៅ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៥២៨ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ទី​៤ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១២​ប្រូ​ម៉េ​ក​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​២៨៩ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ទី​៥ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១៣​ប្រូ​ម៉េ​ក​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្សារ​TK សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ករណី​ទី​៦ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ១៣) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ស្តា​ត​អូរ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ករណី​ទី​៧ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​កាបូប ជនបរទេស មិន​បាន​សម្រេច​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១​អា ផ្លូវ​លេខ​២១ ក្រុម​២៩ ភូមិ​៥​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៦ និង ៣១​នាទី (​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់​បាន​) ។

ករណី​ទី​៨ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ឆក់​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​១៣​ប្រូ​ម៉េ​ក​) ប្រព្រឹត្ត​បទ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៥ ផ្លូវ​លេខ​៥៩០ ក្រុម​ទី​៦៤ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៦ និង​៤៨​នាទី ។

ជនសង្ស័យ​ទាំង​៦​នាក់ រួម​មាន ៖
១-​ឈ្មោះ ហេង សុនី ហៅ ធី ភេទ ប្រុស អាយុ ២០ ឆ្នាំ
២-​ឈ្មោះ សា​រុន វី​រៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
៣-​ឈ្មោះ អ៊ុំ ប៊ុ​ន​ហ៊ា​ង ហៅ អា​ហ៊ា​ង​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ
៤-​ឈ្មោះ ដា រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ
៥-​ឈ្មោះ កែវ រ៉ា​ហ៊ា​ង ហៅ អា​ហ៊ា​ង​ធំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ
និង​៦-​ឈ្មោះ បូរ ស័ក្ក​ករុណា ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ។

វត្ថុ​តាង​ចាប់​យក រួម​មាន​៖
១-​ម៉ូតូ​ម៉ាក Honda C១២៥ ស៊េរី​២០១៤ ឡើង​តែម​២០២២ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CS-៤៣៧៩ ។
២-​ម៉ូតូ​ម៉ាក Honda Scoopy ព​ណ៍​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HX-២០៧៤ ។
៤-​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda C១២៥​ស៊េរី​២០២២ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DP-០៣២០ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ