ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​បញ្ហា​អ៊ុយ​ក្រែន​មិន​អាច​ដោះ​ស្រាយ​ចេញ​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ

13 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​បន្ទាប់​អាមេរិក​ព្រមាន​ជា​ថ្មី​​ថា​នឹង​ដក​ខ្លួន​ថយ​​​ឱ្យ​ឆ្ងាយ​​បើ​ការ​ចរ​ចា​មិន​រីក​ចម្រើន​ទៅ​មុខ​​​ ថ្ងៃ​នេះ​វិមាន​ក្រឹម​ឡាំង​មាន​សារ​នយោបាយ​សំខាន់​១​ផ្ដាំ​ត្រឡប់​ទៅ​វិញ​។ ក្រឹម​ឡាំង​ថា​មុន​នឹង​ឈាន​ទៅដល់​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​​ គេ​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង​ទៅ​មុខ​ទៀត​។ ក្រឹម​ឡាំង​បញ្ជាក់​ថា​មូល​ហេតុ​មិន​ពិបាក​យល់​ទេ​។ ដោយ​សារ​បញ្ហា​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង​ពេក។​​ ដូច្នេះ មិន​ងាយ​នឹង​ដោះ​ស្រាយ​បញ្ចប់​ឱ្យ​បាន​ឆាប់​ៗ​​ទេ​។ ​ប្រភព​ខ្លះ​ថា​លោក​ត្រាំ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​នឹង​ភាព​យឺត​យ៉ាវ…

ទី​ក្រុង​ម៉ូស្គូ៖ ​បន្ទាប់​អាមេរិក​ព្រមាន​ជា​ថ្មី​​ថា​នឹង​ដក​ខ្លួន​ថយ​​​ឱ្យ​ឆ្ងាយ​​បើ​ការ​ចរ​ចា​មិន​រីក​ចម្រើន​ទៅ​មុខ​​​ ថ្ងៃ​នេះ​វិមាន​ក្រឹម​ឡាំង​មាន​សារ​នយោបាយ​សំខាន់​១​ផ្ដាំ​ត្រឡប់​ទៅ​វិញ​។ ក្រឹម​ឡាំង​ថា​មុន​នឹង​ឈាន​ទៅដល់​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​​​ គេ​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង​ទៅ​មុខ​ទៀត​។ ក្រឹម​ឡាំង​បញ្ជាក់​ថា​មូល​ហេតុ​មិន​ពិបាក​យល់​ទេ​។

ដោយ​សារ​បញ្ហា​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង​ពេក។​​ ដូច្នេះ មិន​ងាយ​នឹង​ដោះ​ស្រាយ​បញ្ចប់​ឱ្យ​បាន​ឆាប់​ៗ​​ទេ​។ ​ប្រភព​ខ្លះ​ថា​លោក​ត្រាំ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​នឹង​ភាព​យឺត​យ៉ាវ និង​ការ​ពិបាក​និយាយ​គ្នា​។ លោក​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​អ៊ុយ​ក្រែន និង​រុស្ស៊ី​។ លោក​ធ្លាប់​និយាយ​ថា​លោក​ពូទីន​ស្រួល​និយាយ​គ្នា​ជាង​លោក​ហ្សេឡិន​ស្គី​។

ប៉ុន្តែ​ឥឡូវ​នេះ លោក​កំពុង​ដាក់​ជា​ចម្ងល់​ថា​តើ​លោក​ពូទីន​មាន​ឆន្ទៈ​ចង់​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។ ទន្ទឹម​នឹង​នោះ រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​អ៊ុយ​ក្រែន​។​ ​កាល​ពី​យប់​មិញ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​ខាគីវ បណ្ដាល​ឱ្យ​របួស​មនុស្ស​​​៤៥​នាក់​។

អង្គ​ការ​សហ​ប្រជា​ជាតិ​កត់​សម្គាល់​ថា​នៅ​ពេល​ទី​ក្រុង​វ៉ាស៊ីន​តោន​​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរ​ចា​គ្នា​ រុស្ស៊ី​​សម្រុក​​វាយ​ប្រហារ​អ៊ុយ​ក្រែន​កាន់​តែ​ខ្លាំង​។ លោក​ពូទីន​ប្រកាស​គាំទ្រ​ឱ្យមាន​បទ​ឈប់​បាញ់​មុន​ការ​ចរ​ចា​សន្តិ​ភាព​។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​បទ​ឈប់​បាញ់​ លោក​ពូទីន​ចង់​ឱ្យ​គេ​ដោះ​ស្រាយ​បញ្ហាកង្វល់​របស់​គាត់​ជា​មុន​សិន​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​។

​លោក​ប៉េស្កូស (Peskov) ថ្លែង​ថា​លោ​កពូទីន​មិន​យល់​ទាស់​ទេ​នឹង​ការ​ជួប​សន្ទនា​គ្នា​ដោយ​ផ្ទាល់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​គ្មាន​បុរេ​លក្ខ​ខណ្ឌ​​​។ ​​យើង​យល់​ណាស់​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​ចង់​ឃើញ​ដំណើរ​ការ​ចរ​ចា​គ្នា​រីក​ចម្រើន​ទៅ​មុខ​ឱ្យ​បាន​ឆាប់។ ប៉ុន្តែ​យើង​សង្ឃឹម​ថា​​ពួក​គេ​ក៏​គួរ​តែ​យល់​ថា​បញ្ហា​អ៊ុយ​ក្រែន​​មិន​ទាន់​អាច​ដោះ​ស្រាយ​ចេញ​ឆាប់​ៗ​នេះ​ទេ។ ​មាន​បញ្ហា​តូច​ៗ​ជា​ច្រើន​ដែល​ត្រូវ​តែ​ដោះ​ស្រាយ​ឱ្យ​បាន​រួច​រាល់​ជា​មុន​សិន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ