ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ធ្លាប់​ជាប់គុក​២​ដង ចេញ​មក​វិញ សកម្ម​ខាង​លួច ជាប់គុក​វិញ

13 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដែល​សកម្ម​ខាង​លួច និង​គាស់​ផ្ទះ ហើយពី​មុន​ធ្លាប់ ​ត្រូវ​ប៉ូលិស​ចាប់​ដាក់គុក​ចំនួន​០២ដងនោះ ពេល​នេះ​ចេញ​មក​វិញ ​នៅ​តែ​មិន​រាងចាល មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដែល​សកម្ម​ខាង​លួច និង​គាស់​ផ្ទះ ហើយពី​មុន​ធ្លាប់ ​ត្រូវ​ប៉ូលិស​ចាប់​ដាក់គុក​ចំនួន​០២ដងនោះ ពេល​នេះ​ចេញ​មក​វិញ ​នៅ​តែ​មិន​រាងចាល មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ប្រជាពលរដ្ឋ​យក​ទៅ​បាត់ សំងំ​លាក់ខ្លួន​បាន​៥​ថ្ងៃ ត្រូវ​បាន​ប៉ូលិស​ក្របួច​ជាប់ យក​ទៅ​ដាក់គុក​ម្ដងទៀត ។

​ប៉ូលិស​ក្របួចបាននៅវេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ប៉ូលិស​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ អុ​ន សារី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។ សម្ភារ​​បាត់បង់ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1X-2720 ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ កែន ស្រឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ រកា ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន និងធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​០២ លើក​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ និងលួច​ម៉ូតូ ចំនួន​០៤​ឆ្នាំ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បន្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ជា​មនុស្សប្រើប្រាស់​គ្រឿង​ជា​ប្រចាំ ហើយ​តែងតែ​លួច​របស់របរ និង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ក្រាំង​យ៉ូ​វ​ជា​ញឹកញាប់ លុះ​រហូត​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង១២​ថ្ងៃត្រង់ ជនសង្ស័យ​បាន​ដើរ​តាម​ដីស្រែ​ចម្ការ ខាងក្រោយ​ភូមិ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បានឃើញ​ម៉ូតូ​ចំនួន​០១​គ្រឿង របស់​ជន​រង​គ្រោះ ចត​ទុក​ចោល​គ្មាន​សោរ ខណៈ​ពេល​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ត​ភ្ជាប់​ខ្សែភ្លើង​ ដើម្បី​បញ្ឆេះ​ម៉ូតូ រួច​ក៏​បាន​ទ្បើ​ង​ជិះ​ម៉ូត​គេចខ្លួន​បាត់​តែ​ម្ដង ។
ភ្លាម​ៗ ​ក៏​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​នគរបាល​ស្រុក​ស្អាង ដើម្បី​ឱ្យ​ប៉ូលិស​ស្វែងរក ។ ក្រោយ​ពី​ទទួល​បានពាក្យ​បណ្តឹង​​របស់​ជន​គ្រោះ កម្លាំង​នគរបាល​ស្រុក​ស្អាង​សហការ​ជាមួយ នឹងកម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ ធ្វើ​ស្រាវជ្រាវ​រយៈពេល​០៥ ថ្ងៃ​ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ យក​មក​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន រួច​បាន​យក​ទៅ​លក់​ឱ្យ​គេ​មិន​ស្គាល់ ឈ្មោះ​ជា​អ្នក​ប៉ះ​កង់​ម៉ូតូ​នៅ​ផ្លូវជាតិ​លេខ​២ កែង​ផ្លូវជាតិ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ប្រាក់​ចំនួន ​២៥០,០០០​រៀល ​(​ម្ភៃ​ប្រាំ​ម៉ឺន​រៀល​គត់​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​នគរបាល​ជំនាញ​ស្រុក​ស្អាង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ