ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីព្រមា.ន មន្ត្រីកុំឱ្យអាត្មានិយមគិតតែប្រយោជន៍ខ្លួនឯង

1 នាទី មុន

នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៩ ខែមេសា បាន​ព្រមាន​មន្ត្រី​ថា កុំអោយ​មាន​ភាព​អាត្មា​និយម គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ភ្លេច​គិតដល់​ផលប្រយោជន៍​ប្រជាជន​ជា​ធំ ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៩ ខែមេសា បាន​ព្រមាន​មន្ត្រី​ថា កុំអោយ​មាន​ភាព​អាត្មា​និយម គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ភ្លេច​គិតដល់​ផលប្រយោជន៍​ប្រជាជន​ជា​ធំ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន​បែប​នេះ​នៅ​ក្នុង​ពេល​សម្ពោធ​អោយ​ប្រើប្រាស់​ផ្លូវជាតិ​បី​ខ្សែ តម្លៃ​១៨៨​លាន​ដុល្លារ ដែល​ឆ្លងកាត់​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កែប និង​កំពត ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា បើសិនជា​មន្ត្រី​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ វិនិយោគិន​នឹង​រត់​អស់ហើយ ខាត​ប្រ​យោ​ជ៍​ទាំងអស់​គ្នា ។ ដូច្នេះ​មន្ត្រី​មិន​ត្រូវ​ដាក់​គោលដៅ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ ហើយ​ត្រូវ​ដាក់​គោលដៅ​បម្រើ​ផលប្រយោជន៍​ប្រជាជន ។

កន្លង​មក មានការ​រិះគន់​ថា មាន​មន្ត្រី​ខិលខូច​ខ្លះ​មានគំនិត​ថា «​មាន​គម្រោង មាន​លុយ​ឬ​ប្រយោជន៍​» ។ ដូច្នេះ សង្ឃឹមថា​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​នឹង​ដាស់តឿន ពួក​មន្ត្រី​ទាំងនោះ អោយ​ឈប់​មានគំនិត​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ