ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​ក្បែរ​គល់​ស្ពាន​អ្នក​លឿង ត្រូវ​សមត្ថកិច្ច​ជួយដឹកទៅសង្គ្រោះ​ទាន់​​

42 វិនាទី មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​បាន​ប្ដី​ដឹក​តាម​ម៉ូតូ​សំដៅ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក តែ​ដល់​ពាក់ កណ្ដាលផ្លូវ ក៏​ឈឺពោះ​និង​ឆ្លងទន្លេ​នៅ​ចិញ្ចើម​ផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​រាយ​ការណ៍​ទៅ​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4…

ខេត្តព្រៃវែង ៖ ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​បាន​ប្ដី​ដឹក​តាម​ម៉ូតូ​សំដៅ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក តែ​ដល់​ពាក់ កណ្ដាលផ្លូវ ក៏​ឈឺពោះ​និង​ឆ្លងទន្លេ​នៅ​ចិញ្ចើម​ផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​រាយ​ការណ៍​ទៅ​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​4 និង​45​នាទី​ល្ងាច​ថ្ងៃ​ទី​28 មេ​សា នៅ​តាម
បណ្ដោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ក្បែរ​គល់​ស្ពាន​អ្នក​លឿន ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សាយ
(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ស្ត្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ មានឈ្មោះ ឌី ច​ន្ធូ អាយុ​28 ឆ្នាំ មាន​ប្ដី​ឈ្មោះ ហឿ​ន រ៉ា​វី អាយុ​34​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

តាម​ការ​រៀបរាប់​របស់​ប្ដី​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​បាន​ឈឺពោះ​បំ​រ៉ុ​ង​ឆ្លងទន្លេ ទើប​គាត់​បាន​ដឹក​តែ​ម៉ូតូ ក្នុង​បំណង​ទៅ​ឆ្លង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង តែ​ពេល​មក​ដល់​កណ្ដាល​ផ្លូវ ត្រង់​ចំណុច​កើតហេតុ ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​ថា​ឈឺពោះ​ខ្លាំង​ហើយ​ទៅ​មិន​ដល់​ទេ ឱ្យ​គាត់​ឈប់​ម៉ូតូ​ដាក់ចុះ រួច​ក៏​កើតកូន​ចេញ​នៅ​ហ្នឹង​ចិញ្ចើម​ផ្លូវ​តែ​ម្ដង​។

ដោយឡែក ខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​កំពុង​ប្រចាំការ​នៅ​តាម​ដងផ្លូវ ត្រង់​ចំណុច​រង្វង់​មូល​ត្រីកោណ ស្រាប់តែ​មាន​អ្នកដំណើរ​មក​ប្រាប់​ថា មាន​គេ​ឆ្លងទន្លេ​នៅ​ក្បែរ​គល់​ស្ពាន ទើប​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ជួយ​អន្តរាគមន៍​ដឹក​យក​ទាំង​ម្ដាយ​និង​កូន ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន ស្ត្រី​ខាងលើ​ព្រមទាំង​កូន មាន​សុវត្ថិភាព​ហើយ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ