ផ្លូវបេតុង ២ខ្សែ ក្នុងឃុំរកា ស្រុកពារាំង នឹងត្រូវសាងសង់រួចក្នុងពេលឆាប់ៗនេះ
ខេត្តព្រៃវែង ៖ លោក នេត នឿន មេឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលឃុំរការ…
ខេត្តព្រៃវែង ៖ លោក នេត នឿន មេឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលឃុំរការ…
ខេត្តព្រៃវែង ៖ លោក នេត នឿន មេឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលឃុំរការ កំពង់សាងសង់ផ្លូវបេតុងចំនួន២ខ្សែ ដែលមានទទឹង ៥ម៉ែត្រ បណ្ដោយប្រវែង ១,៥៨៧ម៉ែត្រ ក្នុងភូមិចំនួន២ គឺភូមិព្រៃសម្លាញ់ និងភូមិតាំងស្នាយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្ស ។
លោកមេឃុំរកា បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងទាំង២ខ្សែនេះ ចាប់អនុវត្តកាលពីពាក់ កណ្ដាលខែមេសា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៤៧០លានរៀល ។
លោក នេត នឿន បានបញ្ជាក់ថា មិនត្រឹមតែភូមិទាំង២នេះទេ នៅតាមបណ្ដាភូមិផ្សេងៗទៀត ក្នុងឃុំរការទាំងមូល ផ្លូវមេសំខាន់ៗទាំងអស់ ត្រូវបានធ្វើជាផ្លូវបេតុងគ្រប់ភូមិអស់ហើយ ពុំមានភូមិណាគ្មានផ្លូវបេតុងឡើយ ហើយអាជ្ញាធរឃុំមានគម្រោង និងអភិវឌ្ឍន៍កែលម្អផ្លូវតូចៗកាត់តាមផ្ទះប្រជាពលរដ្ឋបន្តទៅទៀត សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ទាំងថ្ងៃទាំងយប់ ។
ដោយឡែក បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតាំងស្នាយ និងភូមិព្រៃសម្លាញ់ បានបង្ហាញនូវអារម្មណ៍ត្រេកអរ និងសប្បាយរីករាយជាខ្លាំង ព្រោះបានឃើញផ្លូវបេតុងដ៏ថ្មីស្រឡាង បានលេចរូបរាងនៅចំពោះមុខ ដែលបញ្ជាក់ច្បាស់ថា ពីថ្ងៃនេះតទៅ ពួកគាត់លែងមានការលំបាកក្នុងការធ្វើដំណើរតទៅទៀតហើយ មិនថារដូវប្រាំង ឬរដូវវស្សានោះទេ ហើយពួកគាត់ក៏បានថ្លៃងអំណរគុណដល់អាជ្ញាធរឃុំ ក៏ដូចជាស្រុក និងខេត្តដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ពួកគាត់ ៕
ចែករំលែកព័តមាននេះ