ខេត្តតាកែវ ៖ ទីសត្តឃាតរបស់លោក ឆាយ ស្ថិតនៅក្នុងផ្សារស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារជាង២០ឆ្នាំមកហើយ។
ដោយអត់ទ្រាំនិងក្លិនស្អុយ ឆ្អេះឆ្អាបសាយភាយចេញពីកន្លែងសត្តឃាតកណ្តាលទីប្រជុំជនក្នុងផ្សារស្វាយព្រៃមិនបានបន្តទៀត ក្រុមប្រជាពលរដ្ឋបាននាំគ្នាផ្តឹតមេដៃប្តឹងមកអ្នកយកព័ត៌មានយើងដើម្បីធ្វើការចេញផ្សាយនឹងសុំធ្វើការសំណូមពរទៅលោកចៅហ្វាយស្រុកសំរោងថ្មីដើម្បីរជួយរកដំណោះស្រាយដល់ពួកគាត់ផង ទាំងដែលកន្លងមកពួកគាត់បានរាយការទៅអាជ្ញាធរឃុំលំចង់ជួយអន្តរាគមន៍ដែរ តែស្ងាត់សូន្យឈឹងដោយលោកមិនបានជួយសោះ។
ក្រុមប្រជាពលរដ្ឋលើកឡើងថា ទីតាំងសត្តឃាតនេះ មិនថា កុងស៊ីកាប់ជ្រូកនេះយប់ម៉ោង៣ទៀបភ្លឺគេបានកាប់ជ្រូកស្រែកទ្រហឹង រំខានដល់ការដេកពួន និងបានជះក្លិនស្អុយ ឆ្អេះឆ្អាបចេញពីទីសត្តឃាតនេះជាង២០ឆ្នាំមកហើយ ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមកទិញម្ហូបក៏ពិបាកដកដង្ហើមណាស់ ដោយសារក្លិនស្អុយ ព្រោះជាទីតាំងគ្មានកន្លែងបង្ហូរទឹកសំអុយចេញ គឺនៅក្បែរផ្ទះពួកគាត់តែម្តង។
ងាកទៅម្ចាស់ទីតាំងសត្តឃាតវិញ ពេលពួកគាត់សុំឲ្យមានការផ្លាស់ប្តូរទីតាំង បែរជាខឹងនិងប្រជាពលរដ្ឋវិញ ហើយរុញឲ្យទៅប្តឹងដល់ណាដល់ទៅ គាត់មិនខ្លាចទេ ទាំងដែលទីតាំងគាត់ កំពុងជះខ្លិនស្អុយអាសោចិ៍រំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃជាង២០ឆ្នាំមកហើយ។ នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៥ កោះសន្តិភាពយើងមិនអាចសុំការបំភ្លឺពី លោកមេឃុំលំចង់បានទេ។
ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកសំរោង ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយហៅទូរស័ព្ទ ខលមិនចូល។
ក្រុមប្រជាពលរដ្ឋសុំអោយលោកវុី សំណាង អភិបាលខេត្តតាកែវ ជួយដល់ពួកគាត់ផង ដោយពួកគាត់ស្នើសុំលោកអភិបាលខេត្តជួយអោយម្ចាស់ទីសត្តឃាតនៅកណ្តាលផ្សារស្វាយព្រៃនេះអោយប្តូទីតាំងចេញ ទើបប្រជាពលរដ្ឋរស់នៅក៏ដូចប្រពលរដ្ឋមកទិញម្ហូបនៅផ្សារស្វាយព្រៃនេះនឹងលែងមានផលប៉ះពាលបន្តទៀតហើយ ៕








ចែករំលែកព័តមាននេះ