ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

1 ម៉ោង មុន
  • កំពត

ខេត្តកំពត ÷ ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សាធារណៈ​ដែល​តែងតែ​កើត​មាន​ឡើង​លើ​យានយន្ត​គ្រប់​ប្រភេទ​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកំពត​ទាំងមូល​។ លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​ធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត​បាន​ចង្អុល​បញ្ជា​ដល់​កម្លាំង​ការិយាល័យ​ចរាចរណ៍​សណ្តាប់ធ្នាប់​ផ្លូវគោក​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​វី​រៈ​សេនីយ៍​ទោ​ស៊ូ វ​ណ្ណាត​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ដឹកនាំ​កំលាំង​ចុះ​អនុវត្ត នៅ​ព្រឹក​ថ្ងៃ​ទី…

ខេត្តកំពត ÷ ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សាធារណៈ​ដែល​តែងតែ​កើត​មាន​ឡើង​លើ​យានយន្ត​គ្រប់​ប្រភេទ​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកំពត​ទាំងមូល​។

លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​ធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត​បាន​ចង្អុល​បញ្ជា​ដល់​កម្លាំង​ការិយាល័យ​ចរាចរណ៍​សណ្តាប់ធ្នាប់​ផ្លូវគោក​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក​វី​រៈ​សេនីយ៍​ទោ​ស៊ូ វ​ណ្ណាត​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ដឹកនាំ​កំលាំង​ចុះ​អនុវត្ត នៅ​ព្រឹក​ថ្ងៃ​ទី 10 ខែកុម្ភៈ​ឆ្នាំ 2026 ចុះ​អនុវត្ត​គោលដៅ​ធំ​មុនគេ​គឺ​នៅ​រង្វង់​មូល​ទុរេន​មុខ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​នេះ​ថា​ ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មិនមែន​ធ្វើ​តែ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ទេ​គឺ​ចុះ​អនុវត្ត​ជា​បន្តបន្ទាប់ ហើយ​ព្រឹក​នេះ​ផង​ដែរ​ក៏​មិនមែន​អនុវត្ត​តែ​គោលដៅ​រង្វង់​មូល​មួយ​នេះ​ទេ​គឺ​ចុះ​អនុវត្ត​រឹត​បន្តឹង​គ្រប់​គោលដៅ​នៅ​ក្នុង​ក្រុង​កំពត​។ រីឯ​ការ​ត្រួតពិនិត្យ​និង​ផាកពិន័យ​គឺ​: ម៉ូតូ​ដែល​មិន​បំពាក់​កញ្ចក់​ហៅ​មក​ធ្វើការ​អប់រំ​ឲ្យ​ទៅ​ទិញ​កញ្ចក់​។

ម៉ូតូ​ដែល​គ្មាន​ផ្លា​ក​លេខ​ត្រូវ​ពិន័យ​ជា​ប្រាក់​, អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ត្រូវ​ពិន័យ​ជា​ប្រាក់​។

លោក​ក៏​បាន​បញ្ជាក់​ប្រាប់​ថា​:​គ្រាន់តែ​រយៈពេល​មួយ​ម៉ោង​ម៉ូតូ​ដែល​ល្មើស​មិន​គ្រប់លក្ខណៈ​និង​មិន​ពាក់មួក​សុវត្ថិភាព​រាប់រយ គ្រឿង​ទៅ​ហើយ​នេះ​មិន​ទាន់​បូក​សរុប​តួលេខ​ត្រឹមត្រូវ​ផង​។

លោក​បាន​សំណូមពរ​ដល់​បងប្អូន​ដែល​បើកបរ​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់​គ្នា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គ្រោះ​ចរាចរ​ដែល​តែងតែ​កើត​មាន​ឡើងជា​ហូរហែរ​បង្ក​ឲ្យ​រង​របួស​និង​ស្លាប់​នៅ​លើ​ដងផ្លូវ​សាធារណ​:​នា​ពេល​កន្លង​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ