ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​អូរ​ឫ​ស្សី រំពឹង​ខ្ពស់​ថា ចូលឆ្នាំចិន​​ខាង​មុខ​នេះ នឹងមាន​ភ្ញៀវ​ទិញជ្រូកខ្វៃ ច្រើន​ជាង​ឆ្នាំ​​​មុនៗ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ជ្រូក​ខ្វៃ នៅ​អម​ផ្លូវ ១៦៦ ក្នុង​ផ្សារ​អូរ​ឬ​ស្សី (​ច្រក​ទី​៧) រំពឹង​ខ្ពស់​ថា ឆ្នាំ​នេះ ពួក​គាត់​អាច​លក់ដាច់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ…

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ជ្រូក​ខ្វៃ នៅ​អម​ផ្លូវ ១៦៦ ក្នុង​ផ្សារ​អូរ​ឬ​ស្សី (​ច្រក​ទី​៧) រំពឹង​ខ្ពស់​ថា ឆ្នាំ​នេះ ពួក​គាត់​អាច​លក់ដាច់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

ជាក់ស្តែង​នៅ​ចំណុច​បរិវេណ​ផ្សារ​អូរ​ឬ​ស្សី ច្រក​ទី​៧ ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ ១៦៦ កែង​ផ្លូវ ១៣៩ គឺ​ភាគច្រើន​មួយ​ជួរ​នេះ សម្បូរ​ទៅ​ដោយ​អាជីវករ​លក់ ជ្រូក​ខ្វៃ ដែល​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខណ្ឌ​ផ្សេង​ៗ មក​រក​ទិញ​ឬកុំម្ម​ង់​ទុក​ដើម្បី​ត្រៀម​សែន​បុណ្យប្រពៃណី​ចិន ។

អាជីវករ​លក់ដូរ​ជ្រូក​ខ្វៃ ក្នុង​ផ្សារ​អូរ​ឬ​ស្សី​ខាងលើ បាន​ឲ្យ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​កាត់​សែ​ស្រឡាយ​ចិន​ជា​ច្រើន នៅ​តែ​បន្ត​ការ​អញ្ជើញ​មក​ទិញ មិន​ខុស​ពី​ឆ្នាំ​មុន​ៗ ដែល​ធ្លាប់​លក់ដូរ កន្លង​មក​នោះ​ទេ ។ ដោយ​ភ្ញៀវ​មក​ទិញ​យ៉ាងច្រើន​កុះករ​តែ​ម្តង សម្រាប់​បងប្អូន ដែល​កាត់​​សែ​ស្រឡាយ​ខ្មែរ​-​ចិន ប្រារព្ធ​ពិធីបុណ្យ​សែន​ចូល​ឆ្នាំ​ចិន អាចម​ករក​ទិញ ឬ កម្ម​ង់​ជ្រូក​ខ្វៃ ពី​បងប្អូន​អាជីវករ​លក់ នៅ​ច្រក​ទី​៧ បាន​។ រីឯ​តម្លៃ​វិញ មិន​មានការ​តម្លើង​ថ្លៃ​នោះ​ដែរ ពោល​ធ្លាប់​លក់​រាល់ថ្ងៃ​តម្លៃ​ណា ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ក៏​លក់​ក្នុង​តម្លៃ​នោះ​ដែរ ។

អាជីវករ​ដែល​លក់ដូរ ជ្រូក​ខ្វៃ បញ្ជាក់​ចុង​ក្រោយ​ថា ពួក​គាត់​រំពឹង​ខ្ពស់​ថា ឆ្នាំ​នេះ​អាច និង មាន​ភ្ញៀវ​មក​ទិញ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ព្រោះថា​សន្ទុះ​នៃ​ការ​ទិញ​ជ្រូក​ខ្វៃ​របស់​ពួក​គាត់ គិត​ត្រឹម​ថ្ងៃ​ទី ១០ នេះ មាន បងប្អូន​បាន​ដាក់​កម្ម​ង់​ជា​បន្តបន្ទាប់ រហូត​ទៅ​ដល់ ៧​ក្បាល​ទៅ​ហើយ ដែល​ភាគច្រើន​ភ្ញៀវ​គាត់​កម្ម​ង់​ទុក​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ដោយ​នេះ​មិន​ទាន់​បូក​បញ្ចូល​ចំនួន​ជ្រូក​ដែល​ភ្ញៀវ​មក​ទិញ​ផ្ទាល់​នោះ​ទេ ។

គួរ​រំលឹក​ផង​ដែរ​ថា ចាប់​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ ជា​ពេលវេលា ដែល​បងប្អូន​ខ្មែរ​កាត់​សែ​ស្រឡាយ​សិន តែងតែ​ចាត់ទុកជា​ថ្ងៃ​សំខាន់​ក្នុង​ការ​រៀបចំ​សែនព្រេន​ជូន​ជីដូន​ជីតា ដើម្បី​សុំ​លាភ​ពរ​ជ័យ និង​សេចក្តីសុខ​ចម្រើន ទាំង​ការ​រកស៊ី​ទទួលទាន និង​ការ​រស់នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ