ខេត្តតាកែវនឹងមានមមុខមាត់សេដ្ឋកិច្ចកាន់តែរីកចម្រើននៅពេលខាងមុខ ដោយធ្វើអោយខេត្តមួយនេះនឹងមិនត្រឹមតែល្បី អំពីបង្កង និងពងទាកូននោះទេ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ពោធផ្លូវបីខ្សៃ តម្លៃរហូតដល់១៨៨លានដុល្លារ កាលពីថ្ងៃទី២៩ ខែមេសា ។

សម្តេចមហាបវរធិបតី បានអោយដឹងថា នឹងមានការវិយោគបង្កើតរោងចក្រផលិតទំនិញសម្រាប់ការនាំចេញពីខេត្តតាកែវនៅពេលខាងមុខ ។ ដូច្នេះ ខេត្តនេះមិនត្រឹមតែល្បីបង្កងនិងពងទាកូននោះទៀតទេ ។



គម្រោងផ្លូវបីខ្សែ ដែលសម្ពោធនោះបានចំណាយថវិកាសរុបប្រមាណ១៨៨លានដុល្លារអាមេរិក ។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ៦០លានដុល្លារអាមេរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ៦១លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៤១ ប្រមាណ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ។
ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា ។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ៕
ចែករំលែកព័តមាននេះ