ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀ.ន ដកហូតបាន​១៤​កញ្ចប់​តូច​ធំ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន យក​បាន​ក្រាម​ស​ថ្លា ១៤​កញ្ចប់ តូច​ធំ​។ ការ​ចាប់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន យក​បាន​ក្រាម​ស​ថ្លា ១៤​កញ្ចប់ តូច​ធំ​។ ការ​ចាប់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៥ ចំណុច​មុខ​ដី​ឡូ​ត៏​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវលំ ភូមិ​ព្រែក​តា​ពៅ​(​ភូមិ​ចាម​) សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ នួន សុភ​ក្រ​ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បាន​ប្រាប់​អោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​រាជធានី​, លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត បាន​ដាក់​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ ប៉ុស្តិ៍​ព្រែក​ប្រា រួម​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​ដល់កំណត់​បាន​ទីតាំង​ពួន​សំងំ​លាក់ខ្លួន​របស់​ជនសង្ស័យ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ដី​ឡូ​តិ៍​មួយ​កន្លែង ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ប្រា ឃាត់​បាន​ភ្លាម​ៗ រួម​នឹង​ដកហូត​បាន​វត្ថុ​តាង មួយ​ចំនួន​ដូច​ជា ៖ ក្រាម​ព​ណ៍​ស​ថ្លា ១៤​កញ្ចប់ (០៣​កញ្ចប់​ថង់​ធំ​ល្មម និង ១១​កញ្ចប់​ថង់​តូច​) ទូរ​សព្ទ​០១​គ្រឿង​ម៉ាក IPHONE 7PLUS ព​ណ៍​ទឹកមាស និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ