ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស្ទាវ​ប្រុស​-​ស្រី​មួយ​ក្រុម​កំពុងសំងំ​ពពាក់​ពពូនគ្នា​​នៅ​តាម​ផ្ទះសំណាក់

4 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ផ្ទះសំណាក់​មួយ​កន្លែង​យីហោ «​លី​លី​» តែងតែមាន​ក្រុម​ក្មេង​ស្ទាវ​ប្រុស​ស្រី​ចំនួន​១២​នាក់​មក​ស្នាក់​នៅ​ពពាក់​ព​ពួន​គ្នា​ត្រូវ​បាន កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កោះធំ​ចុះ​ធ្វើ​រដ្ឋបាល​ប្រមូល​យក​មក​ធ្វើ​កិច្ចសន្យា​អប់រំ ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨ និង…

ខេត្តកណ្តាល ៖ ផ្ទះសំណាក់​មួយ​កន្លែង​យីហោ «​លី​លី​» តែងតែមាន​ក្រុម​ក្មេង​ស្ទាវ​ប្រុស​ស្រី​ចំនួន​១២​នាក់​មក​ស្នាក់​នៅ​ពពាក់​ព​ពួន​គ្នា​ត្រូវ​បាន កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កោះធំ​ចុះ​ធ្វើ​រដ្ឋបាល​ប្រមូល​យក​មក​ធ្វើ​កិច្ចសន្យា​អប់រំ ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ដែល​ប្រមូល​បាន​ពេល​នេះ មាន​ចំនួន​១២​នាក់ ក្នុង​នោះ​មាន ស្រី​០៥​នាក់ ដែល​មាន​អាយុ​ពី​១៥​ឆ្នាំ ទៅ​២០​ឆ្នាំ និង​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ជា​លទ្ធផល ( អវិជ្ជមាន​ចំនួន​១១​នាក់ វិជ្ជមាន​ចំនួន​០១​នាក់ ) ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ថា មាន​ក្រុម​ស្ទាវ​ជា​ច្រើន​អ្នក​បាន​ប្រមូលផ្តុំ​គ្នា ដេក​នៅ​តាម​បន្ទប់​ផ្ទះសំណាក់ និង​ផ្ទះ​ជួល​ដូច​បាន​រៀបរាប់​ខាងលើ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​រួច កម្លាំងគណៈ​បញ្ជាការ​ឯកភាព​ស្រុក​កោះធំ ដឹកនាំ​ដោយ​លោក ច្រឹ​ក ស្រ៊​ង អភិបាលរង​ស្រុក ជាដំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឆែ វណ្ណ​ឌី អភិបាលស្រុក​កោះធំ និង​លោក​វរសេនិយ៍​ទោ ខាន់ ចាន់​ថា អធិការរង​ទទួល​ផែន​នគរ​បាល​យុត្តិធម៌ រួម​និង កងកម្លាំង​ចម្រុះ​បាន​ចុះ​ធ្វើ រដ្ឋបាល​នៅ​តាម​បន្ទប់​ផ្ទះសំណាក់ និង​បន្ទប់​ផ្ទះ​ជួល​ចំនួន​០២​គោលដៅ​គឺ មានផ្ទះ​សំណាក់​យីហោ « លី​លី » ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​ក្រោម និង​ផ្ទះ​ជួល​« ចាន់ ណា​រី »​ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​បាន​រក​ឃើញ​មាន​ក្រុម​ក្មេង​ស្ទាវ ប្រុស​/​ស្រី ចំនួន​១២​នាក់ ដែល​បាន​មក​ជួល​បន្ទប់ដេក​ស្នាក់​នៅ​ប្រមូលផ្តុំ​គ្នា​អត់​ចូល​ផ្ទះ​បង្ករ​ជារ​ភាព​អាណា​ធិ​ប​តេ​យ្យ​នៅ​ក្នុង​មូលដ្ឋាន ។

ក្រោយ​ពេល​ត្រួតពិនិត្យ​នៅ​តាម​បន្ទប់​ជួល និង​ផ្ទះសំណាក់​រួច​មក សមត្ថកិច្ច​បាន​នាំ​ខ្លួន​មុខសញ្ញា​ក្រុម​ក្មេង​ស្ទាវ ខាងលើ​នេះ​យក​មក​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​បំភ្លឺ​ជុំវិញ​រឿងហេតុ ដែល​បាន​កើតឡើង និង​ធ្វើ​របាយការណ៍​និង​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​អប់រំ​លើ​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ ដោយ​ឱ្យ​អាណាព្យាបាល​របស់​គាត់ មក​ធ្វើ​លិខិតធានា​យក​កូន​ៗ ទៅ​អប់រំ​បន្ត​នៅ​លំនៅ​ដ្ឋា​ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ