ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបជនសង្ស័យមួយសំបុកធំនាំមកបង្ហាញមុខ

40 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលបង្ហាញមុខ​ជនសង្ស័យ​លួច ឆក់ បង្ក​ហិង្សា គំរាមកំហែង បន្លំ​ឯកសារ រំលោភ​លើ​ទំនុកចិត្ត ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ចំនួន​៣២​នាក់…

រាជធានីភ្នំពេញ ៖ នគរបាលបង្ហាញមុខ​ជនសង្ស័យ​លួច ឆក់ បង្ក​ហិង្សា គំរាមកំហែង បន្លំ​ឯកសារ រំលោភ​លើ​ទំនុកចិត្ត ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ចំនួន​៣២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់ ក្នុង​រយៈពេល​៣​ថ្ងៃ ហើយ​យក​ទៅ​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នេះ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ផែនការ​ងារ​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​នគរបាល​នៅ​តាម​បណ្ដាល​ខណ្ឌ​នានា ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់ ។   

តាម​របាយការណ៍​នៃ​ការ​បង្ហាញមុខ​ជន​សង្ស័យ នៅ​ថ្ងៃ​ទី​២៨ ខែមេសា របស់​ស្នង​ការ​ដ្ឋាន​​​​ន​គរ​បាល​​រាជ​ធា​នី​​ភ្នំ​ពេញ​ ​ផែន​​​ ការ​​​​ ងារ​​​ ន​​ គរ ​​បាល​​ ព្រហ្ម​ ទណ្ឌ​​ បាន​ ឱ្យ​​ ដឹង​​ថា ដោយ ​មាន ការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ក្នុង​រយៈ​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ជា​លទ្ធផល បង្ក្រាប​បាន​សរុប​១៣​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២៧​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ និង​ជនជាតិ​បរទេស​ចំនួន​២​នាក់​(​ជនជាតិ​ចិន​១​នាក់ ជនជាតិ​ស៊ុ​យ​អែត​១​នាក់​) ។ នៅ​ក្នុង​នោះ​មាន​ករណី លួច ឆក់ បង្ក​ហិង្សា គំរាមកំហែង បន្លំ​ឯកសារ រំលោភ​លើ​ទំនុកចិត្ត ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។  

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំ​ណោម​ជនសង្ស័យ​ចំនួន​ទាំង​២៧​នាក់ ក្នុង​នោះ​នគរ​​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​៣​ករណី ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១០​នាក់ ៖

ក្នុង​នោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​២​ករណី ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ និង​ករណី​ជួញដូរ​មនុស្ស ចាប់​ឃុំឃាំង និង​បង្ខាំង​ខុសច្បាប់​១​ករណី ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់ ។

នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ (​ស្រី​៣​នាក់​) ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​រំលោភ​លើ​ទំនុកចិត្ត ដោយ​យក​ប្រាក់​ធ្វើ​សញ្ញាបត្រ​មធ្យម​​​សិក្សា​ទុតិយភូមិ​ក្លែងក្លាយ ។

នគរបាល​ខណ្ឌទួលគោក បង្ក្រាប​បាន​៣​ករណី ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​លួច និង​ឆក់ ។

នគរបាល​ខណ្ឌ​៧​មក​រា បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​គំរាមកំហែង និង​សម្លាប់ ដោយ​កកូន​កាំបិត​ចុង​ស្រួច​ដេញ​ចាក់​មក​លើ​ជន​រង​គ្រោះ ។

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ និង​លួច​កុំព្យូទ័រ ។

នគរបាល​ខណ្ឌចំការមន បង្ក្រាប​បាន​២​ករណី ឃាត់ខ្លួន​បាន​២​នាក់ គឺ​ជនជាតិ​បរទេស​(​ជនជាតិ​ចិន​លួច​យក​ម៉ូតូ​កង់​៣ ​ជនជាតិ​ស៊ុ​យ​​​អែ​ត​លួច​ម៉ូតូ​) ។ 

ដោយឡែក​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ថា ជា​ករណី​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះ​ឡើយ ដោយ​ដាក់​បញ្ចូល​បង្ហាញមុខ​រួម​គ្នា​នៅ​ព្រឹក​នេះ​ផង​ដែរ សរុប​ទាំងអស់​៣២​នាក់ ។ ជនសង្ស័យ​ទាំង​៣២​នាក់ ត្រូវ​បាន​កម្លាំង​​​នគរបាល​ជំនាញ និង​នគរបាល​នៅ​តាម​បណ្ដា​ខណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សា​លាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ