ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ,ពូទីន​ប្រកាស​ឈប់​បា.ញ់​បី​ថ្ងៃ​ដើម្បី​អប​អរ​សាទរ​​ទិវា​ជ័យ​ជម្នះ

20 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ នេះ​ជា​ដំណឹង​ល្អ​កម្រ​រក​បាន​។ នៅ​ទី​បំផុត លោក​ពូទីន​ប្រកាស​​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​១​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ មាន​ន័យ​ថា​ផ្អាក​ផ្ទុះ​អាវុធ​ទាំង​ស្រុង​លើ​គ្រប់​សមរភូមិ​ទាំង​អស់​។ ប៉ុន្តែ​ជា​បទ​ឈប់​បាញ់​រយៈ​ពេល​ខ្លី​ចាប់​ពី​ថ្ងៃ​ទី​៨-១០​ ខែ​ឧសភា​ដើម្បី​អប​អរ​សាទរ​ទិវា​ជ័យ​ជម្នះ​​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​នៅ​​​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។​ ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ពូទីន​បញ្ជា​ឱ្យ​ត្រៀម​ផ្អាក​ផ្ទុះ​អាវុធ​លើ​គ្រប់​សមរភូមិ​ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​មនុស្ស​ធម៌​នៅ​ក្នុង​ឱកាស​ដែល​រុស្ស៊ី​រៀប​ចំ​ទិវា​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា​។ ចំណាត់​ការ​នេះ​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ត្រាំ​កំពុង​ចង់​បាន​បទ​ឈប់​បាញ់​នេះ​ជា​ខ្លាំង​។…

ទី​ក្រុង​ម៉ូស្គូ៖ នេះ​ជា​ដំណឹង​ល្អ​កម្រ​រក​បាន​។ នៅ​ទី​បំផុត លោក​ពូទីន​ប្រកាស​​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​១​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ មាន​ន័យ​ថា​ផ្អាក​ផ្ទុះ​អាវុធ​ទាំង​ស្រុង​លើ​គ្រប់​សមរភូមិ​ទាំង​អស់​។ ប៉ុន្តែ​ជា​បទ​ឈប់​បាញ់​រយៈ​ពេល​ខ្លី​ចាប់​ពី​ថ្ងៃ​ទី​៨-១០​ ខែ​ឧសភា​ដើម្បី​អប​អរ​សាទរ​ទិវា​ជ័យ​ជម្នះ​​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​នៅ​​​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។​

​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ពូទីន​បញ្ជា​ឱ្យ​ត្រៀម​ផ្អាក​ផ្ទុះ​អាវុធ​លើ​គ្រប់​សមរភូមិ​ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​មនុស្ស​ធម៌​នៅ​ក្នុង​ឱកាស​ដែល​រុស្ស៊ី​រៀប​ចំ​ទិវា​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា​។ ចំណាត់​ការ​នេះ​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ត្រាំ​កំពុង​ចង់​បាន​បទ​ឈប់​បាញ់​នេះ​ជា​ខ្លាំង​។ ​លោក​​ចង់​បាន​បទ​ឈប់​បាញ់​​រយៈ​ពេល​៣០​ថ្ងៃ​ ប៉ុន្តែ​លោក​ពូទីន​ឈប់​បាញ់​តែ​បី​ថ្ងៃ​។​

​នៅ​លើ​សមរភូមិ​ជាក់​ស្ដែង​កាល​ពី​យប់​មិញ រុស្ស៊ី​ និង​អ៊ុយ​ក្រែន​បន្ត​វាយ​ប្រហារ​គ្នា​​ឥត​បន្ធូរ​ដៃ​​​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​១១៩​គ្រឿង​ដែល​ហោះ​ទៅ​វាយ​ប្រហារ​តំបន់​ប្រ៊ី​យ៉ង់​ (Bryansk) ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​រុស្ស៊ី-​អ៊ុយ​ក្រែន​​តែ​ម្ដង​។ រីឯ​​​នៅ​អ៊ុយ​ក្រែន គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ស្រែក​កង​រំពឹង​នៅ​ពេល​ទៀប​ភ្លឺ។

​សំណើ​ឈប់​បាញ់​ដែល​​បញ្ជូន​ដោយ​អាមេរិក​ត្រូវ​រុស្ស៊ី​ច្រាន​ចោល​ម្ដង​ជា​ពីរ​ដង​។ រុស្ស៊ី​បាន​ដាក់​លក្ខ​ខណ្ឌ​ជា​ច្រើន​ត្រឡប់​ទៅ​វិញ​។ ​កាល​ពី​ពេល​ជួប​គ្នា​ម្សិល​មិញ​នៅ​ពេល​ទៅ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សម្ដេច​សង្ឃ​ លោក​ត្រាំ លោក​ម៉ាក្រុង និង​លោ​ក​ហ្សេឡិនស្គី​បាន​ឯក​ភាព​គ្នា​ថា​នឹង​ខិត​ខំ​រៀប​ចំ​សំណើ​ឈប់​បាញ់​ដ៏​ហ្មត់​ចត់​មួយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​​

ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​អាមេរិក​មិន​ទាន់​ដក​ខ្លួន​ថយ​ទៅ​ណា​​ដោយ​សារ​​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​​​។ ការ​ចរ​ចា​រ៉ែ​កម្រ​ហាក់​ដូច​ជា​រីក​ចម្រើន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់​។ ភាគី​ទាំង​២ អាមេរិក និង​អ៊ុយ​ក្រែន​ បាន​​ឯក​ភាព​គ្នាថា​អាមេរិក​មិន​ត្រូវ​ការ​ទាម​ទារ​ត្រឡប់​មក​វិញ​នូវ​ជំនួយ​យោធា​​ដែល​ខ្លួន​បាន​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ទេ​។ នេះ​បើ​​តាម​នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ លោក​ដេនីស ស្ម៊ី​ហាល (Denys Shmyhal)។

ការ​ប្រកាស​​បទ​ឈប់​បាញ់​នេះ​ធ្វើ​ឡើង​​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​​​ទទួល​ស្គាល់​ថា​ខ្លួន​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស​ពិត​មែន​។ ​ថ្ងៃ​នេះ លោក​ពូទីន​អរគុណ​​កូរ៉េ​ខាង​ជើង​​ដែលជួយ​ទាំង​កង​ទ័ព​ ទាំង​សម្ភារៈ​សឹក​​​។ អា​មេរិក​​ និង​បស្ចិម​ប្រទេស​ប៉ាន់​ស្មាន​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​ខឺស​​​ប្រហែល​១,៤​ពាន់​នាក់​។ ចំនួន​នេះ​គិត​ទាំង​ទាហាន​ជាង​បី​ពាន់​នាក់​ដែល​បញ្ជូន​ទៅ​លើក​ទី២​​ដើម្បី​ជំនួស​កង​ទ័ព​ដែល​បាន​ស្លាប់​ និង​របួស។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ