ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ​ឈើ​១​ខ្នង​អស់ទាំង​ស្រុង ខណៈម្ចាស់ចេញ​ទៅ​​មួយ​ស្របក់

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​១​ខ្នង ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេចអស់​ទាំងស្រុង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 5 និង 30 នាទី ល្ងាច​ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​១​ខ្នង ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេចអស់​ទាំងស្រុង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 5 និង 30 នាទី ល្ងាច​ថ្ងៃ​ទី 28 ខែមេសា​ឆ្នាំ 2025 នៅ​ភូមិធម្ម​យុទ្ធ​សង្កាត់ ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​ ខណៈ​ដែល​ម្ចាស់ផ្ទះ​ចេញពីផ្ទះ​មួយស្របក់​។

អាជ្ញាធរ​មូល​ដ្ឋាននៅ​កន្លែង​កើតហេតុ​បានដឹង​ថា​ ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ​ឆឹង តារា អាយុ 57 ឆ្នាំ ។ ប្រភព​ដដែល​បាន​បន្ត​ថា​ម្ចាស់ផ្ទះ​ខាងលើ​រស់នៅ​តែ​ម្នាក់ឯង ចំណែក ប្រពន្ធ​និង​កូន​នៅផ្ទះ​ផ្សេង​គ្នា ។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ឆឹង​តារា បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដើរ​ចេញពីផ្ទះ​ ដោយ​ពុំ​មាន​ដាំ​ចង្ក្រានភ្លើង ឬ​ដាំ​ចង្ក្រានអគ្គិសនី​អ្វី​ទេ​។ ប៉ុន្តែ​ខណៈចេញទៅ​មួយស្របក់​ ​ស្រាប់តែ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​គាត់​ដែល​មាន​ទំហំ 4ម៉ែត្រ​ គុណ​នឹង 5 ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​និង​បាំងជញ្ជាំង ស័ង្កសី ខ្ទេចអស់​តែ​ម្ដង​។ ចំពោះ​ការ​ខូចខាត​គឺ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មាន​គ្រែ កង្ហារ​និង​របស់របរ​មួយ​ចំនួន​។

សមត្ថកិច្ច​នគរបាល​ពន្លត់អគ្គីភ័យ​ដែល​បាន​ចុះ​អន្តរាគមន៍ពន្លត់​បាន​បញ្ជាក់​ថា សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ