ក្រុមហ៊ុនណាដែលថ្លើ.មធំកំពុងឈូសឆាយដីព្រៃលិចទឹក អតីតឡូតិ៍នេសាទលេខ៦
- កណ្តាល
ខេត្តកណ្តាល ៖ គ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពរុញដីព្រៃលិចទឹកជម្រកត្រីពងកូនតំបន់អតីតឡូតិ៍នេសាទលេខ៦ខាងលិចដីក្រមហ៊ុនចិន ស្ថិតក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ តើក្រុមហ៊ុនមួយណាថ្លើមពាសមេឃបែបនេះ? ត្រូវតែហ៊ានលាតត្រដាងដែលកោះសន្តិភាពជួយផ្សាយជូនពេលក្រោយទៀត ។
ប្រភពនិយាយប្រាប់អ្នកសារព៌តមានអោយដឹងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ថា ដីត្រង់ចំណុចខាងលើនេះ គឺជាដីព្រៃលិចទឹកជម្រកត្រីពងកូនអតីតឡូនេសាទលេខ៦ ប៉ុន្តែក្រោយមកត្រូវបានប្រមុខរាជរដ្ឋាភិបាលកាត់រំសាយឡូចោល ទុកអោយរាស្ត្រអាស្រ័យផលរកនេសាទត្រីចិញ្ចឹមជីវិត តែមិនដឹងជាក្រុមឈ្មួញឃុបឃិតគ្នាតាមរូបភាពបែបណានោះទេ បានជាហ៊ានដាក់គ្រឿងចក្រជាច្រើនគ្រឿងមកធ្វើសកម្មភាពរុញបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូនយ៉ាងអានាធិបតេយ្យបែបនេះទៅវិញ។ តើរដ្ឋអំណាចស្រុកហោះទៅណាអស់ហើយ?
ប្រភពបន្តទៀតថា គ្រឿងចក្រនេះសុទ្ធតែអាប៉ុលធំៗថ្មីស្រឡាងប្រមាណប្រហែលជាង១០គ្រឿងធ្វើសកម្មភាពឡើងរង្គើព្រៃឮសំឡេងកងរំពងផ្អើលអស់សូម្បីជីវ:ចម្រុះមិនហ៊ាននៅក្បែរឡើយ។ហើយគ្រឿងចក្រនេះមកធ្វើសកម្មភាពប្រហែល៤ទៅ៥ថ្ងៃហើយ គឺពួកគេមានបំណងបំរុងរុញឈួសឆាយរហូតដល់មាត់ព្រែកតាមានចំណុចកណ្តាលដីបឹងអតីតឡូនេសាទលេខ៦ឯណោះ។ប៉ុន្តែត្រូវបានប្រជាពលរដ្ឋផ្ទុះការតវ៉ាហាមឃាត់ ទើបគ្រឿងចក្ររត់ឡើងមកឈួសឆាយដីខាងលើក្រោយទំនប់ចិនវិញ។ព្រោះប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចអត់មានកន្លែងអាស្រ័យផលនេសាទចិញ្ចឹមជីវិតប្រចាំថ្ងៃ។ សង្ស័យត្រូវគ្នាជាមួយរដ្ឋអំណាចគ្រប់ថ្នាក់ទេដឹង?
បញ្ហានេះភ្នាក់ងារយើងបានព្យាយាមសួរទៅលោក ចាប ចន្ទ័វិទ្យាអភិបាលស្រុកលើកដែក និងលោក ងី សារី មេឃុំព្រែកទម្លាប់ តាមប្រព័ន្ទតេឡេក្រាមដែរតែលោកមិនឆ្លើយតប។
ចំណែកលោក មាស សាន់ នាយសង្កាត់ជលផលលើកដែក បានឆ្លើយតបប្រាប់អ្នកសារព៌តមានអោយដឹងថា រូបលោកពុំបានដឹងទេ រឿងករណីគ្រឿងចក្រឈួសឆាយរុញបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូនតំបន់អតីតឡូតិ៍នេសាទខាងលើនេះ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕















ចែករំលែកព័តមាននេះ