ខេត្តកណ្តាល ៖ ក្រោយមានសំណូមពរពីបងប្អូនប្រជាពលដ្ឋ សុំឲ្យសមត្ថកិច្ចជួយពិនិត្យមើលចំពោះបញ្ហាក្រុមជនសង្ស័យ ដែលជាអ្នករស់នៅអាណាធិបតេយ្យម្ដុំមាត់ទន្លេតាខ្មៅ ជុំគ្នាលក់ចែកកញ្ចប់តូចៗមានសារធាតុក្រហម ប្រហែលជាគ្រឿងញៀន សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឆែកឆេររកឃើញគ្រឿងញៀនមួយកញ្ចប់ផងដែរ ។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ០៤និង ៤០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ចំណុចតាមសួនមាត់ទន្លេតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ជួន ម៉ាឡែន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅតាមសួនមាត់ទន្លេតាខ្មៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ (វិជ្ជមាន)ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ ទម្ងន់ 0,0៧ ក្រាម, ខ្សៀសម្រាប់ជក់ចំនួន០១, ដែកកេះចំនួន០២ ។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុ ដោយមានបងប្អូនប្រជាពលដ្ឋ សំណូមពរសូមឲ្យសមត្ថកិច្ចជួយពិនិត្យមើលចំពោះបញ្ហាក្រុមជនសង្ស័យ ដែលជាអ្នករស់នៅអាណាធិបតេយ្យម្ដុំមាត់ទន្លេតាខ្មៅភ្លាមៗ ក៏ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយនៅសួនច្បារមាត់ទន្លេ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការឃាត់សួរនាំហើយឆែកឆេររកឃើញម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបស្ពាយចំហៀពណ៌ខ្មៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល២៥ឆ្នាំ សម្បុរស សក់រួញ ស្ថិតនៅគល់ស្ពានភូមិ ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ១០,០០០៛(មួយម៉ឺនរៀល)ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់ ៕






ចែករំលែកព័តមាននេះ