ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ អាមេរិកជម្រុញកិច្ចព្រម​ព្រៀងសន្តិភាព ខណៈរុស្ស៊ីបង្កើនការវាយ​ប្រហារ​ដោយមីស៊ីល ORECHNIK ក្បែរព្រំដែនអូតង់

4 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ​ ចង់​ឲ្យ​មាន​កិច្ចព្រម​ព្រៀង​មួយ​ រវាង​លោកពូ​ទី​ន​ និង​លោក​ហ្សេ​ឡេ​ន​ស្គី​ ស្ដី​ពី​អ៊ុយ​ក្រែ​ន​នៅ​អ​.​ស​.​ប​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រុ​ស្ស៊ីថា បែរជា​ដើរ​វាង​បុព្វហេតុ​សន្តិភាព​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ​ ចង់​ឲ្យ​មាន​កិច្ចព្រម​ព្រៀង​មួយ​ រវាង​លោកពូ​ទី​ន​ និង​លោក​ហ្សេ​ឡេ​ន​ស្គី​ ស្ដី​ពី​អ៊ុយ​ក្រែ​ន​នៅ​អ​.​ស​.​ប​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រុ​ស្ស៊ីថា បែរជា​ដើរ​វាង​បុព្វហេតុ​សន្តិភាព​ ។ នៅ​ក្រុមប្រឹក្សាសន្តិសុខ​អា​មេ​រិ​កបាន​បន្តឹង​សំឡេង​ចំពោះ​រុ​ស្ស៊ី ។

កាលពី​ថ្ងៃ​ទី​១២​ មក​រា ​អា​មេ​រិ​កបាន​បរិហារ​ការ​ប្រើប្រាស់​របស់​រុ​ស្ស៊ី​​លើ​អ៊ុយ​ក្រែ​ន នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជំនាន់​ចុង​ក្រោយ​ORECHNIK ដែល​នោះ​ជា​ការ​បង្កើន​គ្រោះថ្នាក់​មិន​អាច​ពន្យល់​បាន​ឡើយ​ ។ ឯកអគ្គរដ្ឋទូត​រង​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី​TAM​MY BRUCE​ថ្លែង​ថា ដោយសារ​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​ដូ​ណា​ល់​ត្រាំ យើង​​បាន​ឈាន​ទៅ​ជិត​ដល់​កិច្ចព្រមព្រៀង​មួយ ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​។

ទោះ​បែប​នេះ​ក្ដី​រុ​ស្ស៊ី​បន្ត​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​អ៊ុយ​ក្រែ​ន  ក្នុង​នោះ ​មាន​ទាំង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ជំនាន់​ចុង​ក្រោយ​ORE​CHNIK​មាន​សមត្ថភាព​នុយ​ក្កេ​អ៊ែ​រ លើ​តំបន់​អ៊ុយ​ក្រែ​ន​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប៉ូ​ឡូញ​និង​អូតង់​ទៀត​ផង​។

នោះ​ជា​ការ​បង្កើន​ថ្មី​នៃ​គ្រោះថ្នាក់​ដែល​មិន​អាច​ពន្យល់​បាន ពេល​ដែល​អា​មេ​រិ​ក​កំពុងធ្វើការ​ជាមួយ​ក្រុង​គៀវ ដៃគូ​ដទៃ​ៗ​ទៀត​និង​ក្រុង​មូ​ស្គូ ដើម្បី​បញ្ចប់សង្គ្រាម​តាម​ការ​ចរចា​ ។  សកម្ម​ភាព​របស់​រុ​ស្ស៊ី​គំរាមកំហែង​ពង្រីក​សង្គ្រាម ​។ ការ​វាយប្រហារ​ក្បែរ​ព្រំដែន​ប៉ូ​ឡូញ​ជាមួយ​មី​ស៊ី​​ល​បាល​លី​ស្ទិ​ក​ធុន​នោះ ពិតជា​គ្រោះថ្នាក់​ដែល​គំរាមកំហែង​សន្តិសុខ​តំបន់​និង​អន្តរជាតិ។

រុ​ស្ស៊ី​​កាលពី​ថ្ងៃ​ទី​១៣ ​មក​រា ​បាន​វាយប្រហារ ជិត​ក្រុង​ខា​គៀវ​ភាគ​ឦសាន​អ៊ុយ​ក្រែ​ន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់​និង​របួស​៣​នាក់​។ ក្នុង​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​ស្នូរ​ផ្ទុះ​នានា​ត្រូវ​បាន​លាន់ឮ​នៅ​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​​យ៉ា ភាគ​អាគ្នេយ៍​ប្រទេស ទាក់ទិន​នឹង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ​។ នៅ​រដ្ឋធានី​គៀវ​ប្រមុខ​រដ្ឋបាល​យោធា​តំបន់ ស្នើ​ដល់​ប្រជាជន​ឲ្យ​បុ​ង​ប្រយ័ត្ន ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រុ​ស្ស៊ី​ដែល​កំពុង​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ