ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​ក្រុម​ប្រទូស្ត​រ៉ា​យ​គ្នា​ផ្អើល​ច្រក​ទ្វា​អន្តរជាតិ​ព្រៃ​វល្លិ​កណ្ដាល​យប់

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​២​ក្រុម​ជិះ​រថយន្ត​ទំនើប​២​គ្រឿង បាន​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​យ៉ាង​សាហាវ​ដូច​ក្នុង​រឿងភាពយន្ត​ហុងកុង និង​បណ្ដាល​ឱ្យ​បុរស​ជាតិចិន​ម្នាក់​រង​របួស រត់​ចូល​ផ្ទះ​អ្នក​ភូមិ​ឲ្យ​ជួយ ។ អំពើ​ហិង្សា​នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករាឆ្នាំ​២០២៦​កន្លង​ទៅ…

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​២​ក្រុម​ជិះ​រថយន្ត​ទំនើប​២​គ្រឿង បាន​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​យ៉ាង​សាហាវ​ដូច​ក្នុង​រឿងភាពយន្ត​ហុងកុង និង​បណ្ដាល​ឱ្យ​បុរស​ជាតិចិន​ម្នាក់​រង​របួស រត់​ចូល​ផ្ទះ​អ្នក​ភូមិ​ឲ្យ​ជួយ ។ អំពើ​ហិង្សា​នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមករាឆ្នាំ​២០២៦​កន្លង​ទៅ នៅ​មុខ​កាស៊ីណូ​មួយ​កន្លែង ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វល្លិ ស្ថិត​ក្នុងភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា ជនជាតិ​ចិន​ទាំង​២​ក្រុម​នេះ​ដែល​ជិះ​រថយន្ត​ទំនើប​២​គ្រឿង បាន​វាយតប់​គ្នា​យ៉ាង​សាហាវ ដោយ​មួយ​ក្រុម​មានកាំបិត​ដេញ​ចាក់​ក្រុម​មួយទៀត បណ្តាល​ឲ្យ​រង​របួស​ទ្រូង​ម្នាក់ ។ ខណ​:​នោះ ជន​រង​គ្រោះ​បាន​រត់​ចូល​ផ្ទះ​អ្នក​ភូមិ​ឲ្យ​ជួយ ឯ​គ្នីគ្នា​បាន​រត់​ចូល​ក្នុង​រថយន្ត​បើក​គេចខ្លួន ។

ចំណែក​ភាគី​ម្ខាង​ក៏​ឡើង​រថយន្ត​ដេញ​តាម រួច​ហើយ​ក៏​ត្រឡប់​មក​រក​ជន​រង​គ្រោះ​វិញ ។ ពេល​នោះ ដោយ​អ្នក​ភូមិ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគម​ន៍ ជនជាតិ​ចិន​ទាំងនោះ​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ទៅ តែ​អ្នក​ភូមិ​បាន​ថត​រថយន្ត​១​គ្រឿង​ឱ្យ​សមត្ថកិច្ច ។

សមត្ថ​កិ​ច្វ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល និង​សាកសួរ​ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក៏​ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ សមត្ថកិច្ច​នៅ​កំពុងធ្វើការ​មិន​ទាន់​បានឱ្យ​ដឹង​ថា បាតុភាព​នេះ​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ