រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបាននិ ងកំពុងបន្តដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងគោលបំណងចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ។
ជាក់ស្តែងបើយោងតាមផេកក្រសួងមហាផ្ទៃបានប្រកាសនាល្ងាច ថ្ងៃទី១៣ ខែមករានេះថា ៖ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃ ក៏បានបន្តដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជំរុញការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ ស្របតាម ការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលបានកំពុងពិនិត្យវាយតម្លៃ និងដោះស្រាយកិច្ចការអាទិភាពសំខាន់ៗ ក្នុងនោះរួមទាំង ការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ស្ថានភាពបំណុល និងផលប៉ះពាល់ទៅលើផលដំណាំ ។
ទន្ទឹមនឹងគ្នានេះ ក្រសួងក៏បាន និងកំពុងបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ពិសេសការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឡើងវិញ ជូនប្រជាពលរដ្ឋដែលបានបាត់បង់ ខូចខាត ឬផ្លាស់ទីលំនៅ…។
សូមបញ្ជាក់ថា ៖ សកម្មភាពទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ក្រោយពីជួបប្រទះនូវផលវិបាកនានានាពេលកន្លងមក៕
ចែករំលែកព័តមាននេះ