ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆេះ​ឃ្លាំង​ដេ​គ័​រ សម្រាប់ពិធីមង្គលការ​យ៉ាង​សន្ធោសន្ធៅ​នៅ​គោក​ឃ្លាង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ដេ​គ័​រ​សម្រាប់​មង្គលការ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ដី​ថ្មី​សង្កាត់ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦​នេះ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ដេ​គ័​រ​សម្រាប់​មង្គលការ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ដី​ថ្មី​សង្កាត់ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦​នេះ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​នៅ​ផ្នែក​ខាងក្រោយ​ឆៀង​ខាងកើត​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជញ្ជូន អីវ៉ាន់​ចេញ​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​។

តាម​ព័ត៌មាន​ខ្លះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះ​គឺ​បណ្ដាល​មក​ពី​ជាង​ផ្សារ​ដែក​នៅ​ការដ្ឋាន​សំណង់​ជាប់​ខាងកើត​នោះ​ហើយ​ធ្លាក់​ផ្កា ភ្លើង​ទៅ​លើ​ដំបូង​និង​ជ្រុះ​ទៅ​ក្រោម បណ្ដាល​ឱ្យ​ប៉ៈ​ជា​ជ័រ​និង​ស្នោ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។​ខណៈ​ពេល​នោះ​ភ្លើង បាន​ឆេះ​រាលដាល​មក​ផ្នែក​ខាង​មុខ​ឆេះ​រថយន្ត​មួយ​គ្រឿង​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ឃ្លាំង​សម្ភារៈ​គ្រឿង​ដេ​គ័​រ សំអាងការ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។

ទាក់ទិន​នឹង​មូលហេតុ​ សមត្ថកិច្ច​ពុំ​ទាន់​អោយដឹង​ឡើយ ​ដោយ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ