ព្រោះតែសុំជានាវិញមិនបាន! ប្តីចុងប្រល័យជីវិ.តប្រពន្ធ បន្សល់ទុកកូនៗឱ្យកំព្រា
- កំពង់ធំ
ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មប្តីចុងកាប់សម្លាប់ប្រពន្ធ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១២ និង ៣៥ នាទីយប់ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស…
ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មប្តីចុងកាប់សម្លាប់ប្រពន្ធ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១២ និង ៣៥ នាទីយប់ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស…
ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មប្តីចុងកាប់សម្លាប់ប្រពន្ធ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១២ និង ៣៥ នាទីយប់ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
តាមការឲ្យដឹងពីសមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មខាងលើនេះបង្ករឡើងដោយជនសង្ស័យជាប្តីចុងឈ្មោះ ពៅ ពិទូ អាយុ ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដោយសារតែខឹងនឹងប្រពន្ធមិនព្រមជានាគ្នាវិញក៏បានយកកាំបិតកកុក កាប់ទៅលើជនរងគ្រោះជាប្រពន្ធ ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនិងកន្លែងកើតហេតុ ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ៣៣ ឆ្នាំមុខរបរ(លក់ដូរខោអាវ)ស្នាក់បណ្តោះអាសន្នភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ មានស្រុកកំណើតនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បច្ចុប្បន្នមករស់នៅភូមិឃុំកើតហេតុខាងលើដើម្បីប្រកបរបររកស៊ីលក់ដូរខោអាវត្រូវជនសង្ស័យកាប់ចំក្បាលចំនួន៥កាំបិត ចំដៃស្តាំ២កន្កែងដាច់ម្រាមដៃឆ្វេងចំនួន៣ម្រាម ។ បន្ទាប់ពីបង្កហេតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ស្ត្រីរងគ្រោះធ្លាប់មានប្តីទីមួយបានកូនស្រីម្នាក់អាយុជាង១០ឆ្នាំ ហើយក៏បានលែងលះគ្នា ក្រោយមកក៏បានយកប្តីទីពីរដែលជាជនសង្ស័យ ចំណងស្នេហ៍លើកទីពីរនេះបានកូនប្រុសម្នាក់ ។ ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីក្រោយដែលជាជនសង្ស័យរូបនេះនេះចេះតែប្រើអំពើហឹង្សាវាយដំស្ត្រីរងគ្រោះជាញ៉ឹកញាប់ពេកទើបរស់នៅមិនចុះសម្រុងនឹងគ្នា នៅពេលវាយនាងជាប្រពន្ធម្តងៗផ្អើលគេផ្អើលឯង ។ ស្ត្រីរងគ្រោះធ្លាប់ប្តឹងអាជ្ញាធរជាច្រើនលើកច្រើនសារមកហើយ តែជនសង្ស័យមិនរៀងចាល រហូតបង្កជាឃាតកម្ម ដោយសម្លាប់ស្ត្រីជាប្រពន្ធនាពេលនេះតែម្តង ។
ក្រោយពីពិនិត្យនិងធ្វើកោសលវិនិច្ឆ័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពស្ត្រីរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ