ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​សំពីងសំពោង​ជា​ច្រើន​គ្រឿង​មក​ឈប់​ចតតាម​ផ្លូវ​ឌី​ប៉ូ មុនម៉ោងអនុញ្ញាត​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ​រថយន្ត​ធុន​ធ្ងន់​និង​ដឹក​ទំនិញ​សំពីងសំពោង​រាប​សិប​គ្រឿង ដែល​ល្មើសច្បាប់​ចូល​ក្នុង​រាជធានី​ភ្នំពេញ​មុន​ម៉ោង​អនុញ្ញាត ត្រូវ​បាន​កម្លាំង​នគរបាល ចរាចរណ៍​នៃ​ស្នងការ​ដ្ឋាន​​នគ​រ​បាល​រាជធានី​ភ្នំពេញ​ចុះ​ចាប់​និង​ឃាត់​យក​មក​ប្រមូលផ្ដុំ​គ្នា​ចត​ត្រៀបត្រា នៅ​តាម​ដងផ្លូវ ឌី​ប៉ូ ដែល​ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំ​ពេ​ញ ៖ ​រថយន្ត​ធុន​ធ្ងន់​និង​ដឹក​ទំនិញ​សំពីងសំពោង​រាប​សិប​គ្រឿង ដែល​ល្មើសច្បាប់​ចូល​ក្នុង​រាជធានី​ភ្នំពេញ​មុន​ម៉ោង​អនុញ្ញាត ត្រូវ​បាន​កម្លាំង​នគរបាល ចរាចរណ៍​នៃ​ស្នងការ​ដ្ឋាន​​នគ​រ​បាល​រាជធានី​ភ្នំពេញ​ចុះ​ចាប់​និង​ឃាត់​យក​មក​ប្រមូលផ្ដុំ​គ្នា​ចត​ត្រៀបត្រា នៅ​តាម​ដងផ្លូវ ឌី​ប៉ូ ដែល​ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

ការ​ឃាត់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​អ្នកបើកបររថយន្ត​ធុន​ធ្ងន់​ទាំងនោះ ហាម ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ​អស់​រយៈពេល​ប្រមាណ​ជិត ៣​ខែ​កន្លង​មក​ហើយ​។

តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងទោះបីជា​មានការ​អប់រំ​អស់​ជា​ច្រើន​ខែ តែ​ម្ចាស់​យាន្ត និង​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន នៅ​តែ​បណ្តោយ​ឲ្យ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​របស់​ខ្លួន ធ្វើ​លំហូរ​ចរាចរ​ចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មុន​ម៉ោង​អនុញ្ញាត​យ៉ាងច្រើន​ដដែល ។

ស្នងការដ្ឋាន​នគរ​បារ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា និង​លការណ៍​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍ បាន​បន្ត​ចុះ​អនុវត្តន៍​ការ​រឹត​បន្តឹង​ច្បាប់ តាម​រយៈ​ការ​ចាប់​ឃាត់​រាល់​រថយន្ត​ធុន​ធំ​ទាំងឡាយ ដែល​នៅ​តែ​បន្ត​ល្មើស​បើកបរ​ចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មុន​ម៉ោង​ពេល​អនុញ្ញាត ពោល​មុន​ម៉ោង​២១​យប់ យក​មក​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ។

កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង នៅ​តាម​បណ្តា​គោលដៅ​ទាំងអស់​របស់​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​បន្ត​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​ដែល​ធ្លាប់​បាន​ល្មើស​ការ​ចរាចរ​ចូល​ខុស​ម៉ោង និង​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ម្តង​រួច​មក​ហើយ​ដែរ ពោល​គឺ​ម្ចាស់​យាន្ត​មិន​ស្តាប់ និង​គោរព​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ។

ការ​អនុវត្តន៍​របស់​កម្លាំង​សមត្ថកិច្ច​នេះ គឺ​មាន​គោលដៅ​ខ្ពស់​សំដៅ​ធានា​សុខ​សុវត្ថិភាព​លើ​ដងផ្លូវ​សាធារណៈ និង​កាត់​បន្ថយ​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​សម្លាប់​អាយុជីវិត​ពលរដ្ឋ ។

លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​បាន​ធ្វើ​បទ​បង្ហាញ​ឲ្យ​ដឹង​ថា រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​នោះ​សុទ្ធតែ​មាន​ឡូ​ហ្គោ​និង​សុទ្ធតែ​ឡាន​ម្ចាស់​ដដែល​ៗ​ដែល​សមត្ថកិច្ច​ធ្លាប់​ធ្វើ​កិច្ចសន្យា ហើយ​រថយន្ត​ខ្លះ​ទំ​រាំ​យក​ពី​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​មក​បាន​អស់​រយះ​ពេល ប្រមាណ​១​ម៉ោង ដោយ​ចាំ​ម្ចាស់​ឡូ​ហ្គោ​និង​មេការ​មក​។

លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​បើ​ថ្ងៃនេះ​រថយន្ត​ទាំង​ចូល​ក្រុង​បាន​វា​មិន​មាន​សុ​វត្តិភាព​សុ​វត្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ​ករណី​ចរាចរណ៍​នឹង​កើតឡើង​ដែល​ក្នុងថ្ងៃនេះ​អាច​កើត​មាន​គ្រោះថ្នាក់​ប្រមាណ​៤​ទៅ​៥​ករណី​។

លោកស្នងការ​រង​ក្នុង​នាម​នគរបាល​ចរាចរណ៍​ក៍បាន​អំពាវនាវ ម្តង​ហើយ​ម្តងទៀត ដល់​បងប្អូន​និង​ក្រុមហ៊ុន​មាន​ធំ​សូមកុំ ចូល​រាជធានី​ភ្នំពេញ​ខុស​ម៉ោង​ខុសពេល​ទៀត​ព្រោះ​យើង​បាន​ធ្វើការ​ណែនាំ​អប់រំ​អស់​រយះ​ពេល​ជិត​៣​ខែ​ហើយ​។​ម្យ៉ាងទៀត​ការ​ចរាចរណ៍​ពេល​ថ្ងៃ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​សង្ឃឹមថា ម្ចាស់​រថយន្ត​និង​ម្ចាស់​ក្រុមហ៊ុន​ណែនាំ​ដល់​អ្នកបើកបរ​ប​ញ្ឍ​ប់​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ​តទៅ​ទៀត សមត្ថកិច្ច​នឹង​បន្ត​អប់រំ​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ