ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​កាបូប នៅ​ក្រុងព្រះសីហនុ

3 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១៩​និង​២៥​នាទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ បាន​អន្តរាគមន៍​ឆាប់រហ័ស ក្នុង​ករណី​ឆក់​កាបូប​មួយ​កើតឡើង​នៅ​ម្តុំ​ចំការ​ស្ពៃ ភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​១៩​និង​២៥​នាទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ បាន​អន្តរាគមន៍​ឆាប់រហ័ស ក្នុង​ករណី​ឆក់​កាបូប​មួយ​កើតឡើង​នៅ​ម្តុំ​ចំការ​ស្ពៃ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ទីតាំង​កើតហេតុ ហើយ​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​សួរនាំ​បន្ថែម ។

សម្ភារៈ​ដែល​បាន​បាត់បង់ ៖
-​លិខិតឆ្លងដែន ១​ក្បាល
ទូរ​សព្ទ iPhone11 ចំនួន ២​គ្រឿង (​ពណ៌​ខ្មៅ ១ និង​ពណ៌​ស្វាយ ១)
-​កាត​ធនាគារ​ចំនួន​មួយ​ចំនួន ។

ជនសង្ស័យ មានឈ្មោះ សុខ សំភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដែល​ចាប់​យក​បាន ៖
-​ទូរ​សព្ទ iPhone15 Promax ពណ៌​ទឹកប្រាក់ (​របស់​ជនសង្ស័យ​)
-​ម៉ូតូ​ម៉ាក SUZUKI BEAT ពណ៌​ស ឆ្នាំ​២០២៥ គ្មាន​ស្លាក​លេខ
-​លិខិតឆ្លងដែន ១​ក្បាល (​របស់​ជន​រង​គ្រោះ​)
-​ទូរ​សព្ទ iPhone11 ពណ៌​ខ្មៅ ១ និង​ពណ៌​ស្វាយ ១ (​របស់​ជន​រង​គ្រោះ​)
-​កាត​ធនាគារ​ចំនួន​មួយ​ចំនួន (​របស់​ជន​រង​គ្រោះ​) ។

សម្ភារៈ​របស់​ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំនុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ